ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​នឹងដាក់​ដំណើរការ​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ប្រដេញ​ក្នុង​សប្តាហ៍​នេះ​

​វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ បាន​រាយការណ៍​កាលពី​យប់មិញ​​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​នឹងដាក់​ឲ្យ​ដំណើរការ​នូវ​នាវា​ពិឃាត​ថ្មី​បំផុត ដែលមាន​បំពាក់​មី​ស៊ី​ល​ប្រដេញ ឈ្មោះថា USS Thomas Hudner ក្នុង​សប្តាហ៍​នេះ​។​

​នាវា​ពិឃាត Thomas Hudner បាន​យកឈ្មោះ​តាម​អតីត​អាកាសយានិក​នៃ​ទ័ពជើងទឹក​អាមេរិក​ម្នាក់ ដែលមាន​ឈ្មោះ​ពេញ​ថា Thomas J. Hudner Jr. ដែល​ទទួលបាន​មេដាយ​ក៏​ខ្ពង់ខ្ពស់ Medal of Honor ពី​អតីត​ប្រធានាធិបតី​អាមេរិក លោក Harry S. Truman កាលពី​ឆ្នាំ​១៩៥១​។​នាវា​នេះ​នឹង​ក្លាយជា​នាវា​ពិឃាត​ប្រភេទ Arleigh Burke-class ទី​៦៦ ដែលមាន​សមត្ថភាព​វាយប្រហារ​គោលដៅ​នៅលើ​ទី​អាកាស លើដី និង​ក្រោម​ផ្ទៃ​ទឹកបាន​ក្នុងពេល​តែមួយ​។​

​គួរ​បញ្ជាក់ថា អាមេរិក​នឹង​រៀបចំ​ពិធី​ដាក់​ឲ្យ​ដំណើរការ​នាវាចម្បាំង​ខាងលើ នៅឯ​ទីក្រុង Boston នៃ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នា​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ (​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​)៕

fn-2018-11-30-00-25-33-0

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130