ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម យកឈ្នះ​ហ្វីលីពីន ២-១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Suzuki Cup

​កីឡា ៖ ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន បាន​ភ្លា​ត​ស្នៀត​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម​ដោយ​លទ្ធផល ២-១ ក្នុងការ​ប្រកួត AFF Suzuki Cup 2018 វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Panaad នៅ​ប្រទេស​ហ្វីលីពីន កាលពី​យប់មិញ ។​

២​គ្រាប់​របស់​វៀតណាមរ​កបាន​ដោយ​កីឡាករ Anh Duc Nguyen នៅ​នាទី​១២ និង កីឡាករ Phan Van Duc នាទី​៤៨ ខណៈដែល​១​គ្រាប់​របស់​ហ្វីលីពីន​រកបាន​ដោយ​កីឡាករ​Patrick Reichelt នាទី​៤៥​។

​ក្រោយ​ចប់​ការប្រកួត​អតីត​គ្រូ​បង្គោល​ជម្រើសជាតិ​អង់គ្លេស Sven-Goran Eriksson បាន​និយាយថា “​ខ្ញុំ​គិតថា​យើង​លេង​បានល្អ​។ ខ្ញុំ​គិតថា នៅពេល​របូត​គ្រាប់​បាល់ ព្រោះ​មិនមាន​សំណាង​។ វា​ធ្វើ​ឲ្យ​ពួកគេ​ងាយ​រក​គ្រាប់​បាល់​”​។​បុរស​ជនជាតិ​ស៊ុយអែត អះអាង​បន្ថែមថា នឹង​ព្យាយាម​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​កែលម្អ ហើយ​ថា មិនទាន់​អស់សង្ឃឹម​នៅឡើយ​ទេ ព្រោះ​នៅមាន​ជើង​ទី​ពីរ ៩០​នាទី​នៅ​ហាណូយ​ទៀត​។​

គួរ​បញ្ជាក់ថា​ការប្រកួត AFF Suzuki Cup 2018 វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​វៀតណាម និង​ហ្វីលីពីន នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨៕

5c0487083f667

Filed in: កីឡា, អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130