ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ាឡេស៊ី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Suzuki Cup ក្រោយ​ស្មើ​ជាមួយ​ថៃ​

​កីឡា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពី​ការប្រកួត​ជើង​ទី​២​ធ្វើបាន​ស្មើ ២-២ ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ​ជម្រើសជាតិ​ថៃ​កាលពី​យប់មិញ ខណៈ​ជើង​ទី​១​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា ០-០​។​

២​គ្រាប់​របស់​ម្ចាស់ផ្ទះ​ថៃ ធ្វើឡើង​នៅ​នាទី​២១​ដែលជា​ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​ម៉ាឡេស៊ី Irfan Zakaria និង នាទី​៦៣ ដោយ​កីឡាករ Hemviboon ខណៈ​១​គ្រាប់​របស់​ម៉ាឡេស៊ី រកបាន​ដោយ​កីឡាករ Syahmi នាទី​ទី​២៨ និង​កីឡាករ Talaha ស៊ុត​ចូល​តាម​ស្មើ​នៅ​នាទី​ទី​៧១​។​

​តាមរយៈ​លទ្ធផល​នេះ ម៉ាឡេស៊ី​ជា​ក្រុម​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ជើង​ទី​១​នៅ​ទឹកដី​ម៉ាឡេស៊ី​ដោយ​លទ្ធផល ០-០​។ ម៉ាឡេស៊ី កំពុង​រងចាំ​រវាង​ជម្រើសជាតិ​វៀតណាម និង​ហ្វីលីពីន​ដែល​ត្រូវ​ប្រកួត​ជើង​ទី​២​នៅ​យប់​នេះ​៕

5c07daefe0b86_1544018640_large 5c07dc2cdddb3_1544018940_large

Filed in: កីឡា, អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130