ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យន្តហោះ​២​គ្រឿង​របស់​អាមេរិក​ធ្លាក់ នៅ​ឆ្នេរសមុទ្រ​ជប៉ុន​

​ជប៉ុន ៖ ក្រុមមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រាប់ AFP ថា​ទាហាន​ម៉ា​រី​ន​អាមេរិក ៦​នាក់​បាន​បាត់​ខ្លួន​បន្ទាប់ពី​យន្តហោះ​យោធា​អាមេរិក​២​គ្រឿង​បាន​ធ្លាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ថ្ងៃទី ៦ ធ្នូ​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការចុះ​ចាក់​សាំង​នៅ​ឆ្នេរសមុទ្រ​ជប៉ុន​។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន channelnewsasia នៅមុននេះ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​នៅ​ជប៉ុន​បានឱ្យដឹងថា​យន្តហោះ​២​គ្រឿង​ដែលជា​យន្តហោះ​ចម្បាំង​ធុន F-18 និង និង​យន្ដហោះ​ផ្ទុក​សាំង C-130 Tanker ត្រូវបាន​ធ្លា​ក់នៅ​ឆ្នេរ ប្រទេស​ជប៉ុន​នៅ​ម៉ោង​២ ភ្លឺ​។​

​មន្ត្រី​ការពារជាតិ​អាម៉េរិក​ម្នាក់​បាន​ប្រាប់ AFP យន្តហោះ​ទាំងពីរ​គ្រឿង​នោះ គឺ​ហោះ​ចេញពី​មូលដ្ឋាន​កងទ័ព​អាមេរិក Iwakuni នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​។​

​អ្នកនាំពាក្យ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​បាន​និយាយថា​ម្នាក់​ក្នុងចំណោម​កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ជួយសង្គ្រោះ ប៉ុន្ដែ​សមាជិក​ផ្សេងទៀត​នៃ​កង​ម៉ា​រី​ន​ពុំទាន់​ត្រូវបាន​រកឃើញ​នោះទេ​៕

two-us-marine-corps-aircraft----an-f-18-fighter-and-a-c-130-tanker----crashed-during-a-refueling-operation-off-the-coast-of-japan-1544052189298-2 (1)

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130