ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន​ទទូច​ដល់​កាណាដា​ឲ្យ​ដោះលែង​ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei

​ចិន ៖ ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កាណាដា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កាណាដា​ដោះលែង​លោកស្រី Meng Wanzhou ដែលជា​ប្រធាន​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ជាបន្ទាន់ ក្រោយពី​បាន​ចាប់ខ្លួន កាលពី​ដើមខែ​នេះ​ពីបទ​សង្ស័យថា បាន​រំលោភបំពាន​លើ​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CGTN នៅ​ព្រឹក​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ធ្វើឡើង​ដោយ​ស្ថានទូត​ចិន​ថា “​តាម​សំណើ​របស់​ភាគី​អាមេរិក កាណាដា​បាន​ចាប់ខ្លួន​ពលរដ្ឋ​ចិន​ម្នាក់​ដែល​មិន​រំលោភច្បាប់​អា​មេ​រិច​ឬ​កាណាដា​”​ទាល់តែសោះ​… ។​សេចក្តីថ្លែងការណ៍​នោះបាន​បន្ថែមថា ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ដែល​រំលោភ និង​បំផ្លាញ​សិទ្ធិមនុស្ស​របៀបនេះ ក៏​ដូច​ជម្រុញ​ឱ្យ​ភាគី​កាណាដា ដោះលែង​ពលរដ្ឋ​ចិន​ជាបន្ទាន់​»​។

​គួរ​បញ្ជាក់ថា លោកស្រី Meng Wanzhou គឺជា​កូនស្រី​បង្កើត​របស់​ប្រធាន​ក្រុមហ៊ុន Huawei ឈ្មោះថា Ren Zhengfei ដែល​ត្រូវគេ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១​ខែធ្នូ ពីបទ​សង្ស័យថា លោកស្រី​បាន​រំលោភបំពាន​លើ ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក​ប្រឆាំង​អ៊ីរ៉ង់ ខណៈ​លោកស្រី​ត្រូវបាន​គេំ​ពឹង​ថា អាច​នឹង​ត្រូវធ្វើ​បត្យាប័ន​បញ្ជូន​ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ប្រឈមមុខ​រឿងក្តី​ចោទប្រកាន់​ខាងលើនេះ​៕

00790e61040a86a80cba23bef096b7ef86fbdab0

92fe7415d60f447a975489e08bab5815

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130