ភ្នំពេញ ៖ នៅថ្ងៃទី ០៦ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១០និង៣០នាទី ស្ថិតនៅចំណុចតូបលេខ៥៣ លក់ខោអាវជាន់ក្នុងផ្សារដេប៉ូ ផ្លូវលេខ២១៥ក្រុមទី២៣ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីអត្តឃាតកម្ម(ចងកសម្លាប់ខ្លួន) នៅក្នុងតូបលក់ដូរ ។
សាកសពត្រូវបានគេស្គាល់ឈ្មោះ ស្វាយ សុផល ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវជជុះស្នាក់ផ្ទះលេខ៤៤AE3 ផ្កូវលរខ២១៥ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមការបំភ្លឺរបស់ឈ្មោះ អ៊ិន គុន្ធា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់បរបរក្នុងផ្សារដេប៉ូ បានអោយដឹងថា នៅវេលាម៉ោង១០និង៣០នាទី មិនឃើញចុះទៅក្រោមហូបបបរ ក៏ឡើងមកលើ(ក្នុងផ្សារជាន់ទី១) ដើម្បីហៅអោយចុះទៅហូបបបរ ។ នៅពេលមកដល់តូបចូលទៅក្នុងបំរុងហៅ ស្រាប់តែឃើញជនរងគ្រោះចងកនឹងក្រមា ភ្ជាប់ទៅនឹងបង្គោលឈើតូបស្លាប់ ខ្លួនក៏រត់ចុះទៅក្រោមវិញ និង ទាក់ទងទៅក្រុមគ្រួសារអំពីការស្លាប់ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ច ។
តាមការបំភ្លឺរបស់ឈ្មោះ នុត និមល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធា ត្រូវជាកូនរបស់ជនរងគ្រោះ បានអោយដឹងថា ម្តាយរបស់គាត់មានជំងឺបេះដូងប្រចាំកាយរ៉ាំរ៉ៃ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតាមការបញ្ជាក់របស់ ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថា ជនរងគ្រោះស្លាប់ដោយសារចងក (អត្តឃាត) ដោយខ្លួនឯងប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តសំពៅមាស សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ ៕
( អត្ថបទអគ្គស្នងការនគរបាលជាតិ )