ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Messi តូច​រត់​ចេញពី​ស្រុកកំណើត​ជា​លើក​ទី​២ ដោយសារ​កត្តា​សង្គ្រាម​

​កីឡា ៖ ក្មេងប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​អ្នកគាំទ្រ​ផ្គាប់​មុខ​របស់ Lionel Messi ដ៏​ល្បីល្បាញ​លើ​បណ្ដាញ​អន​ឡាញ​ពេលនេះ​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​របស់​គេ​ជា​លើក​ទី​ពីរ​ដោយសារ​កត្តា​អសន្តិសុខ បណ្ដាលមកពី​សង្គ្រាម​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​កុមារា Murtaza Ahmadi អាយុ ៧ ឆ្នាំ​រូបនេះ​បានទទួល​ការចាប់​អា​ម្មរណ៍​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​ត្រូវបាន​គេ​ថតរូប​ដោយ​ស្លៀក​សំលៀកបំពាក់​ផលិត​ដោយ​ថង់​ប្លា​ស្ទិ​ក និង​មាន​សរសេរ​ឈ្មោះ និង​លេខ​របស់ Messi ។​ក្រោយមក​កុមារ​រូ​នេះ​បាន​ជួប​វីរបុរស​របស់គេ​នៅ​កាតា​។​

​ក្រុមគ្រួសារ​របស់ Ahmadi ដែល​រស់នៅក្នុង​ខេត្ត Ghazni បាន​ឲ្យ​ដឹងថា​ពួកគេ​ត្រូវ​បង្ខំចិត្ត​ចាក​ចោលផ្ទះ​សារជាថ្មី​បន្ទាប់ពី​មានការ​គំរាមកំហែង​ដោយ​ក្រុម​ភេរ​វករ តា​លី​បង់​៕

_104675228_741aca37-9394-48e9-9202-86476726ae7b

Filed in: កីឡា, អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130