ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន​ទាមទារ​ឲ្យ​អាមេរិក និង​កាណាដា​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការឃុំខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Huawei

​ចិន ៖ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​​នៅក្នុង​សន្និសីទ​សារព័ត៌​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សហរដ្ឋអាមេរិក​និង​កាណាដា​មិនបាន​ផ្តល់​ការពន្យល់​ណាមួយ​ចំពោះ​ការឃុំខ្លួន​លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Huawei ទេ​។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន cgtn​។​

​លោក Geng បានបញ្ជាក់​ឡើងវិញ​នូវ​ជំហរ​ដ៏​ឧត្តុង្គឧត្តម​របស់​ចិន ចំពោះ​បញ្ហា​នេះ​ដោយ​ជំរុញ​ឱ្យ​ទាំង​សហរដ្ឋអាមេរិក​និង​កាណាដា​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការឃុំខ្លួន​លោកស្រី Meng និង​ដោះលែង​លោកស្រី​ជាបន្ទាន់​ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​។​

​លោក Meng ជា​ប្រធាន​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​ចិន Huawei ត្រូវបាន​ឃុំខ្លួន​នៅ Vancouver កាលពី​ដើមខែ​នេះ ហើយ​អាច​នឹង​ប្រឈមមុខ​ក្នុងការ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​។​

​យ៉ាងណាមិញ​ក្រុមហ៊ុន Huawei បានឱ្យដឹងថា​លោក Meng ត្រូវបាន​ឃាត់ខ្លួន ខណៈ​កំពុង​ប្តូរ​ជើងហោះហើរ​ក្នុងប្រទេស​កាណាដា និង​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​មិន​ច្បាស់លាស់​៕

12bc9d649db5459685e943a1d16240f8 top

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130