ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Solskjaer ជឿជាក់ថា Man Utd អាច​ឈ្នះ​រាល់​ការប្រកួត​

​កីឡា ៖ លោក Ole Gunnar Solskjaer គ្រូបង្វឹក​បណ្ដោះអាសន្នរ​បស់​ក្រុម​បិសាច​ក្រហម Manchester United ជឿជាក់ថា​ក្រុម​របស់លោក​អាច​ឈ្នះ​គ្រប់ការ​ប្រកួត​។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC ។​

​ការទទួល​ជ័យជម្នះ ២-០ លើ Newcastle កាលពី​ថ្ងៃ​ពុធ បានធ្វើ​ឲ្យ Solskjaer ក្លាយជា​អ្នកចាត់ការ​ក្លឹប​ទី ២ នៅក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​លើកដំបូង​ក្រោយ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា និង​តាម​ស្មើ​កំណត់ត្រា​របស់ Sir Matt Busby នៅ​ឆ្នាំ ១៩៤៦​។

Solskjaer បាន​លើកឡើងថា​៖ ” ពេលដែល​អ្នក​ចូលមក​ក្លឹប​បែបនេះ អ្នកនឹង​រំពឹងថា​នឹង​បានឈ្នះ​គ្រប់​ប្រកួត​។ ពេលដែល​អ្នកឈ្នះ ៤​ប្រកួត អ្នក​រំពឹងថា នឹង​ឈ្នះ​បន្តបន្ទាប់​ទៅទៀត​។ ខ្ញុំ​គិតថា ពួកយើង​នឹង​បន្ត​ឈ្នះ​តទៅទៀត ” ។​

​គួរ​បញ្ជាក់ថា យប់​នេះ​ក្លឹប​បិសាច​ក្រហម​នឹង​បើកទ្វារ Old Trafford ស្វាគមន៍​ក្លឹប​លី​គ​លំដាប់ ២ Reading ពាន FA Cup ជុំ​ទី​៣៕

_105060243_ogs2

Filed in: កីឡា, អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130