ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​បញ្ជូន​នាវា​ពិឃាត​-​មី​ស៊ី​ល ទៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង

​វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក​បាន​ធ្វើការ​បញ្ជូន​នាវា​ពិឃាត​-​មី​ស៊ី​ល​របស់ខ្លួន ទៅកាន់​តំបន់​ក្បែរ​ប្រជុំ​កោះ Paracel ដែលជា​កោះ​ជម្លោះ​មួយ ស្ថិតនៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ​កាសែត​អាមេរិក The Wall Street Journal នា​រសៀល​។​

​ការបញ្ជូន​នាវា​ពិឃាត​-​មី​ស៊ី​ល របស់​អាមេរិក​ត្រូវបាន​គេ​មើលឃើញថា សហរដ្ឋអាមេរិក​កំពុងតែ​តទល់​ជាមួយ​ចិន​ត្រង់ៗ​តែម្តង ខណៈដែល​ចិន​កន្លងមក​តែងតែ​អះអាងថា ប្រជុំ​កោះ​មួយ​នេះ គឺជា​កម្មសិទ្ធិ​របស់ខ្លួន​ស្របច្បាប់​។

​គួរ​បញ្ជាក់ថា នាវា​ពិឃាត​បំពាក់​គ្រាប់​មី​ស៊ី​ល​ទំនើប​ខាងលើនេះ មាន​ឈ្មោះថា USS McCampbell បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​រសើប​ខាងលើនេះ ដើម្បី​ចូលរួម​នៅក្នុង​ការ​ល្បាត​យោធា​ក្រោម​ទង់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​តំបន់​ប្រជុំ​កោះ ផា​រ៉ា​សែ​ល ហើយ​នាវាចម្បាំង​អាមេរិក​នោះ​កំពុង​ចល័ត​នៅក្នុង​រយៈ​ចម្ងាយ ២០​គីឡូម៉ែត្រ ពី​ប្រជុំ​កោះ​៕

-20000

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130