ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច ចុះបង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​បង្កប់​សេវា​ផ្លូវភេទ​

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​ហាង​ម៉ាស្សា​កោស​ជប់​យីហោ​«​បាតដៃ​សម្រួល​សរសៃ​បែប​បុ​រណ​ខ្មែរ​» ដែល​ជ្រោក​ក្រោម​ហាង​ផាត់មុខ និង​ធ្វើ​សក់​យីហោ​«​ស្រី​ពៅ សាឡ​ន​» ដែលមាន​បង្កប់​សេវា​ផ្លូវភេទ​និង​បាន​ឃាត់ខ្លួន មនុស្ស​ចំនួន​៨​និង​វត្ថុតាង​មួយចំនួន ។ ប្រតិបត្តិ​ការបង្ក្រាប​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​ត្រង់ចំណុច​ផ្ទះ​លេខ​៨៧EoE តាម​បណ្ដោយ​ផ្លូវ​១៣៨ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​។​

​សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​ទីតាំង​លួចលាក់​បង្កប់​សេវាកម្ម​ផ្លូវភេទ​ខាងលើ​នេះហើយ​ជា​លទ្ធផល​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ក្នុងនោះ​ធ្វើការ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​មួយគូ​ដែលជា​ដែលជា​ហាង​ម៉ាស្សា​ខាងលើនេះ​ផងដែរ ។ ប្តី​ប្រពន្ធ​ដែល​ត្រូវ​ឃាត់ខ្លួន គឺ​បុរស​ជា​ប្តី​ឈ្មោះ សុខ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​។ ចំណែកឯ​ប្រពន្ធ​ឈ្នោះ ដួង ស្រី​ពៅ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា និង​នារី​ម៉ាស្សា​ចំនួន​៥​នាក់​ទៀត​ជា​ជនរងគ្រោះ រួមជាមួយ​បុរស​ម្នាក់ទៀត​ដែល​ត្រូវជា​ភ្ញៀវ រួមទាំង​វត្ថុ​មួយចំនួនទៀត ៕

 

photo_2019-01-09_08-52-17 photo_2019-01-09_08-52-22

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130