ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​រង​ការ​រិះគន់ថា បាន​គៀប​យកលុយ​ពី​ឈ្មួញ​រកស៊ី​កាត់ ត​ឡាន​

​រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ទម្លាយ​ព័ត៌មាន​ថា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ ដែលមាន លិខិត​បេសកកម្ម​របស់​ឧ​ត្ត​ម​សេនីយ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃុបឃិត ជាមួយ​មន្ត្រីក្រោមឱវាទ​គៀបស៊ី​លុយ​ពី​ក្រុម​ឈ្មួញ​ដែល​រកស៊ី​កាត់ត​ឡាន​ក្នុងតម្លៃ​រាប់សែន​ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​អំពី​ទុច្ចរិត​នោះ ។​
​ ​
​លោក ពិត បញ្ញា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួមទាំង​មន្ត្រី​ក្រោម ឱវាទ​មួយចំនួន​បាន​រង​នូវ​ការរិះគន់​ខាងលើនេះ ហើយ​ទីតាំង​ចំនួន​២​កន្លែង​ដែល​លោក ពិត បញ្ញា នាំគ្នា​ទៅ​គៀប​យកលុយ​នោះ​គឺ​ទី​១/ យានដ្ឋាន​ជួសជុល​រថយន្ត​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក្នុង​ខ័​ណ្ឌ​សែន​សុខ និង​ទី​២/ កន្លែង​លក់​នឹង​ជួសជុល​ឡាន​នៅ​ជិត​ភោជនីយដ្ឋាន « ប៉ោ​កី » ក្នុង​ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
​ ​
​តាម​ប្រភពព័ត៌មាន​បាន​ទម្លាយ​ថា សកម្មភាព​គៀបស៊ី​លុយ​បែប​ខាងលើនេះ កើតមាន​យូរ ហើយ ហើយ​ចេះតែ​កើតមាន​ជា​បន្តបន្ទាប់​ទៀត​តាមរយះ​បេសកកម្ម​មួយ​ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ របស់លោក​ស្នងការ​និង​កំពុងស្ថិត​ក្នុង​ដៃ​លោក ពិត បញ្ញា ស្នងការរង​រាជធានី​ភ្នំពេញ ។​
​ ​
​ប្រភព​ដដែល​បញ្ជាក់ថា ដោយ​សំអាង​លើ​លិខិត​បញ្ជា​បេសកកម្ម​នោះ​លោក ពិត បញ្ញា ស្នងការរង​ទទួល​ន្ទុ​ក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច​ខាងលើ​ដោយ​មិន មានការ​ចូលរួម​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ណាមួយ​នោះឡើយ ។ ប្រការ​នោះ​ហើយ​ដែល​នាំ​ឲ្យ​មាន ការរិះគន់ រហូត​ធ្លាយ​ព័ត៌មាន​នៃ​ការប្រើ​អំណាច​គៀប​យកលុយ​ពី​ឈ្មួញ​កាត់ត​ឡាន​ក្នុងតម្លៃ​រាប់ ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿងៗ ។​
​ ​
​ចំពោះ​ព័ត៌មាន​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា ក្រៅពី​ភាពមិនប្រក្រតី​ខាងលើនេះ​លោក ពិត បញ្ញា ត្រូវបាន​មន្ត្រីនគរបាល​បង្ហើប​ព័ត៌មាន​ថា លោក​បាន​ឲ្យ​ក្រុម​ដៃជើង​កូនចៅ​គាត់ ដើរ​គៀប​តាម​បណ្តា​ឈ្មួញ​តូចៗ កន្លែង​ឃ្លាំង​ស្តុក​ទំនិញ​, ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ចូល​ក្រុង គ្រប់​ផ្លូវជាតិ , រថយន្តក្រុង​បង្កប់​ទំនិញគេចពន្ធ , ឈើប្រណិត , ដឹកជញ្ជូន​ឡាន​កាត់ត ចូល​ក្រុង​ពេលយប់​រំលង​អា​ធ្រា​ត , ការនាំ​ទំនិញ​ផលិតផល​សម្រេច​ជ្រក​ក្រោម​ផលិតផល​ពាក់ កណ្តាល​សម្រេច​ជាដើម​ថែមទៀត ។​
​ ​
​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ ភ្នំពេញ​ថ្មី មិនទាន់​អាច​សុំ​ការបំភ្លឺ ឬ​បញ្ជា​ក់ណា មួយ​ពី​លោក ពិត បញ្ញា ស្នងការរង​រាជធានី​ភ្នំពេញ​នៅឡើយ ។ ប៉ុន្តែ​ភ្នំពេញ​ថ្មី​នឹង​ព្យាយាម​ទាក់ ទង​ទៅ​លោក ដើម្បី​បំភ្លឺ​ជុំវិញ​ព័ត៌មាន​ខាងលើនេះ ៕

 

ddddd

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130