ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ករណី​ឧកញ៉ា​ដៃ​មឹក វន ប៊ុន​ថៃ ហៅ​ថៃ បង្ក​ហិង្សា​ក្នុង​ខាង​ខារ៉ាអូខេ​បន្សល់ទុក​កេរ្តិ៍ឈ្មោះ​អាស្រូវ​ក្នុងសង្គម​

​ទោះបីជា​មន្ត្រី​នៃ​ស្ថាប័ន​ជំនាញ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ការពារ​និង​ដោះលែង លោក​ឧកញ៉ា​ដៃ​មឹក វន ប៊ុន​ថៃ ហៅ​ថៃ ដែលមាន​រឿងអាស្រូវ​លូកលាន់​កេរ្តិ៍ខ្មាស់​ស្ត្រីភេទ រួមទាំង​បង្ក​ហិង្សា​នៅក្នុង​បន្ទប់​ខារ៉ាអូខេ ៦៦៦៦ នៃ​ហាង​ខា​រ៉ា​អូ​ខា​វីឡា ខេត្តកំពង់ចាម , ប៉ុន្តែ​បទល្មើស​ខាងលើ​មិនអាច​លាក់​ជិត​ឡើយ ហើយ​កេរ្តិ៍ឈ្មោះ​ឧកញ៉ា​រូបនេះ​ត្រូវ​បាននិងកំពុង​ជះ​ភាយ ស្អុយ​ពេញ​សង្គម​កម្ពុជា​ទាំងមូល ។​

​គួ​រម្លឹកថា សមត្ថកិច្ច​ខេ​ត​ត្ត​កំពង់ចាម​បាន​ឃាត់ខ្លួន​ឧកញ៉ា​ហៅ ថៃ ដែលជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ល្ប៉ា​ញ​ម្នាក់​យកទៅ​សួរនាំ​ភ្លាមៗ​ពាក់ព័ន្ធ​ករណី​បង្ក​អំពើហិង្សា​ក្នុង​ខារ៉ាអូខេ វីឡា​កាលពី​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ចាម ។ ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​រូបនេះ​ចំណាយលុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​សម​ត្ថ​កិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន​បញ្ជាក់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ឧកញ៉ា វ័ន ប៊ុន​ថៃ និង​បក្សពួក​បាននាំគ្នា​ទៅ​ចូល​ផឹកស៊ី នៅក្នុង​ហាង​ខារ៉ាអូខេ​វីឡា ក្នុង​បន្ទាប់ 6666 លុះ​ពេល​ផឹក​ស្រវឹង ក៏បាន​បៀតបៀន​នារី​ដែល​អង្គុយ​ក្បែ​ខ្លាំងៗ ធ្វើ​ឲ្យ​នាង​ខ្មាស់ និង​ទ្រាំ​មិនបាន​ក៏​ដើរ​ចេញពី​បន្ទប់​នោះ​បាត់ទៅ ។ ក្រោយមក ដោយ​មិនមាន​ស្រី​មក​អង្គុយ​ក្បែរ ឧកញ៉ា​បាន​ស្រែក​ឡូឡា​អោយ​អ្នក​បម្រើការ​ក្នុង​បន្ទប់​រក​នារី​អោយ​ទៀត តែ​គ្មាន​អ្នកណា​ចូលមក​ទេ ធ្វើអោយ​ឧកញ៉ា ខឹង​ក៏​ប្រើ​អំពើហិង្សា​វាយ​ក្បាល​ចាប់​បោចសក់​នារី​អ្នកបម្រើ​ក្នុង​បន្ទប់​ទាញ​ទៅក្រោយ ក្លាយជា​ជម្លោះ ពាក្យសម្តី និង​មាន​ហិង្សា​កើតឡើង​ផ្អើល​ហាង​ខារ៉ាអូខេ វីឡា តែម្តង ។​

​ប្រភព​ដដែល បញ្ជាក់ថា ក្រោយពី​មាន​អំពើហិង្សា​កើតឡើង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​កង​រាជ​អាវុធ ខេត្ត​ឲ្យ​ចុះទៅ​នាំខ្លួន​ឧកញ៉ា វ័ន ប៊ុន​ថៃ មក​សួ​នាំពា​ក់ព​ន្ធ័​ប្រើ​អំពើហិង្សា​ក្នុង​ហាង KTV វីឡា នា​ម៉ោង​៨​យប់​ថ្ងៃទី​០៥ ខែមករា ។​

​អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា​នេះ​ថា សមត្ថកិច្ច​ពិតជា​បាន​ឃាត់ខ្លួន​ឧកញ៉ា វ័ន ប៊ុន​ថៃ ពិត​ប្រា​ដក​មែន ដែល​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើ​ហិ​ហ្សា ក្នុង​ខារ៉ាអូខេ វីឡា ។​
​បើតាម​លោក គួច ចំរើន ក្រោយ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​អំពើហិង្សា​នេះ លោក​បាន​បញ្ជា​កម្លាំង​នគរបាល និង​អាវុធហត្ថ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​តែម្ដង ។​

​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​សាធារណមតិ​ហួសចិត្ត​នឹង​រិះគន់​គ្រប់គ្នា​នោះ គឺ​សមត្ថកិច្ច​ឃាត់ខ្លួន​ឧកញ៉ា​ដៃ​មឹក ម្នាក់នេះ​បានតែ​មួយ​ដង្ហើម​ចង្រឹត​ប៉ុណ្ណោះ ហើយក៏​របូត​ទៅវិញ ។ មិនតែប៉ុណ្ណោះ​មាន​សមត្ថកិច្ច​មួយ ចំនួន​ភ័យ​ខ្លួន​ថែមទៀត ព្រោះតែ​ហ៊ាន​ឃាត់ខ្លួន​និង​សួរនាំ​ឧកញ៉ា​ដៃ​ម៉ឹក​ម្នាក់នេះ ខណដែល​គេ​ស្គាល់ ច្បាស់​ថា ឧកញ៉ា​ម្នាក់នេះ​មានអំណាច​មិនធម្មតា​នោះឡើយ ហើយ​បើ​និយាយ​ឲ្យ​ចំ​មន្ត្រី​ល្មមៗ​អាច នឹង​ជ្រុះ​បុណ្យ​សក្តិ​មិន​ខាន បើ​ហ៊ាន​តែ​ប៉ះពាល់​រោមជើង​ឧកញ៉ា​ម្នាក់នេះ ។​
​ ​
​គេ​រំលឹកថា កាលពី​ឧកញ៉ា​នេះ​នៅ​រកស៊ី​ឈើ​ពេញបន្ទុក​នោះ​គឺ​ពុំ​ដែលមាន​មន្ត្រី​ជំនាញ​ឬ​ថ្នាក់ ដឹកនាំ​ណា​ហ៊ាន​ប៉ះពាល់​គាត់​ឡើយ ហើយ​ទុក​ឲ្យ​គាត់​រកស៊ី​ឈើ​ខុសច្បាប់​ម៉ា​សេរី​បំផ្លាញ​ព្រៃឈើ ស្រុក​ខ្មែរ​ស្ទើរ​គ្មាន​សល់ ហើយ​សល់​ទ្រព្យសម្បត្តិ​មហាសាល​ទល់​សព្វថ្ងៃនេះ ៕

 

 

49472123_587931738295185_6493739729756880896_n 49564182_2102994086389723_5965057061237555200_n 49650870_987087458143149_1674788197466374144_n 49523721_275477016468675_7470973363737853952_n

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130