ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​តម្រួត​បទ​បញ្ជា​ឃាត់ខ្លួន​មន្ត្រីនគរបាល​៥​នាក់​មាន​ម្នា​ក់ពាក់​ផ្កាយ​១

​ភ្នំពេញ ៖ តាម​ភ្នាក់ងារ​រាយការណ៍​ថា កម្លាំង​សមត្ថកិច្ច​តម្រួត​បទបញ្ជា​នៅថ្ងៃនេះ បានធ្វើការ ឃាត់ខ្លួន​មន្ត្រីនគរបាល​ប្រមាណ​៥​នាក់ ក្នុងនោះ​មាន​ទាំង​មន្ត្រីនគរបាល​ពាក់​ផ្កាយ មួយម្នាក់​ផងដែរ ពាក់ព័ន្ធ​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដោយ​មិន​មានការ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន ។ តាម​ព័ត៌មាន​ទទួលបាន​ការឃាត់ខ្លួន​នោះ​ធ្វើឡើង នៅលើ​កំណាត់​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សខ រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ភ្លាមៗ នោះ​ក៏​ស្រាប់តែ​មានការ​ដោះលែង​វិញ​ក្រោយ​លេចឮ​ព័ត៌មាន​ថា មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់លើ​(?) ។​

​យោងតាម​ព័ត៌មាន​ចុងក្រោយ​បញ្ជាក់ថា ក្រុមមន្ត្រី​នគរបាល​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើនេះ​ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ។ ប៉ុន្តែ​ចំពោះ​អត្តសញ្ញាណ​បុគ្គល​វិញ​ត្រូវបាន​គេ លាក់​ជិត​មិន​ឲ្យ​បែកធ្លាយ​មក​ខាងក្រៅ​ឡើយ ៕

 

 

fn-2019-01-10-12-36-07-6 fn-2019-01-10-12-36-06-2 fn-2019-01-10-12-36-06-0

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130