ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ូលីស Las Vegas ស្នើសុំ​គំរូ DNA ពី Ronaldo ករណី​រំលោភ​

​កីឡា ៖ ប៉ូលិស​រដ្ឋ Las Vegas របស់​សហរដ្ឋអាមេរិក បានចេញ​ដីកា​ស្នើសុំ​គំរូ DNA ពី Cristiano Ronaldo ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​ចំពោះ​ការចោទប្រកាន់​ពីបទ​រំលោភ​ប្រឆាំងនឹង​ខ្សែប្រយុទ្ធ Juventus រូបនេះ​។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC​។​

​មេធាវី​របស់​កីឡាករ​វ័យ​៣៣​ខាងលើ​លោក Peter S Christiansen បាន​ប្រាប់ BBC Sport ថា​វា​គឺជា​សំណើ​ស្តង់ដារ ។​ចំណែក​កាសែត Wall Street Journal និយាយថា​ដីកា​នេះ​ត្រូវបាន​បញ្ជូនទៅ​ប្រព័ន្ធតុលាការ​នៅ​អ៊ីតាលី​ហើយ​កាលពីពេល​ថ្មីៗ​នេះ​។​

​គួរ​បញ្ជាក់ថា នាង Kathryn Mayorga បាន​ចោទប្រកាន់ Ronaldo ចាប់រំលោភ​នាង នៅក្នុង​សណ្ឋាគារ​នៅ Las Vegas ក្នុង​ឆ្នាំ​២០០៩ ប៉ុន្តែ​ត្រូវ Ronaldo បដិសេធ​។​

​យ៉ាងណាមិញ ទស្សនាវដ្ដី Der Spiegel បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ ២០១០ ថា​នាង Kathryn Mayorga បាន​ឈានដល់​ការដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ Ronaldo ពាក់ព័ន្ធ​នឹង​ការបង់ប្រាក់​ចំនួន ៣៧៥.០០០ ដុល្លារ សម្រាប់​ការយល់ព្រម​មិន​បញ្ចេញ​រឿង​ជា​សាធារណៈ​៕

_105139108_ronaldo

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130