ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​

​តៃវ៉ាន់ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​តៃវ៉ាន់​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រធានាធិបតី​តៃវ៉ាន់លោកស្រី Tsai Ing-wen  នឹង​តែងតាំង​អតីត​ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ លោក​លោក Su Tseng-chang ជា​នាយករដ្ឋមន្ត្រី​ថ្មី ។​នេះ​បើ​យោងតាម​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មាន Reuters

​ការតែងតាំង​លោក Su Tseng-chang ជា​នាយករដ្ឋមន្ត្រី​ថ្មី បានធ្វើ​ឡើ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី William Lai និង​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងមូល បានប្រកាស​លាលែង​ពី​តំណែង ដោយសារតែ​គណបក្សកាន់អំណាច DPP បាន​ចាញ់​ការបោះឆ្នោត​ថ្នាក់​តំបន់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក William Lai បញ្ជាក់ថា ការលាលែង​នេះ ជាការ​ទទួលខុសត្រូវ​របស់លោក ចំពោះ​ការបរាជ័យ​ក្នុងការ​បោះឆ្នោត​នេះ​៕

download (1)

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130