ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ករណី​អគ្គិភ័យ​ឆេះ​ស្ថានីយ៍​ប្រេង​មួយកន្លែង នៅ​ផ្សា​របឹង​សាឡាង​ថ្មី បាន​រលត់​ទាំងស្រុង​ហើយ​

​រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆេះ​ស្ថានីយ៍​ចែកចាយ​​ប្រេងមួយកន្លែង នៅ​ម្ដុំ​ផ្សា​របឹង​សាឡាង​ថ្មី ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ បាន​រលត់​ទាំងស្រុង​ហើយ កាលពី​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ បន្ទាប់​កម្លាំង​សមត្ថកិច្ច​ប្រើពេល​ប្រមាណ​៣០​នាទី​ដើម្បី​អន្ដរាគមន៍​ជួយសង្គ្រោះ​។​

​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ សមត្ថកិច្ច​បាន​បញ្ចេញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​២១​គ្រឿង​ដើម្បី​អន្ដរាគមន៍ ក្នុងនោះ ឡានទឹក​មកពី​ក្រុង​ជ្រោយចង្វារ​៦​គ្រឿង (​បាញ់​ទឹកសាប៊ូ​២​គ្រឿង​), ក្រុង​កោះ​ពេជ្រ​២​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ១៣​គ្រឿង ប៉ុន្ដែ​ប្រើប្រាស់​អស់​ត្រឹមតែ​១០​គ្រឿង​ប៉ុណ្ណោះ​។​

​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​នេះ​បណ្ដាលមកពី​រថយន្ដ​ដឹង​សាំង ដែលមាន​ចំណុះ​៦,០០០​លីត្រ មក​បូម​សាំង​ចូល​ស្ថានីយ៍​ហើយ​មិនបាន​ពន្លត់​ម៉ាស៊ីន ទើប​ឆ្លង​ចរន្ដអគ្គិសនី​បង្កចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​តែម្ដង​។​ទីតាំង​នេះ​មាន​ម្ចាស់ ឈ្មោះ ស្រី វត្ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្នាក់នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​៕

fn-2019-01-11-11-56-22-6 fn-2019-01-11-11-56-22-8 fn-2019-01-11-11-56-22-9

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130