ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្ទះ​៤​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ចំណែក​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​នៅ​មិនទាន់​ដឹង​នៅឡើយ​

​ខេត្តរតនគិរី ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អស់​ចំនួន​៤​ខ្នង​យ៉ា​សន្ធោសន្ធៅ​ហើយ​មិន​បណ្តាល​ឲ្យ​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ​។​​ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃអាទិត្យ ៨​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​តាំង​សេ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។​

​អធិការនគរបាល​ស្រុក​អណ្តូង​មាស​លោក សោម ចាន់ណា​រ៉ា បាន​ឲ្យ​សារព័ត៌មាន ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤​មករា​នេះ​ថា ភ្លើង​ឆាបឆេះ​ផ្ទះ​អស់​៤​ខ្នង​នោះ​ដោយសារ​ម្ចាស់ផ្ទះ​មិនបាន​ពន្លត់​ទុកចោល​ទើប​រាលដាល​ភ្លើងចង្ក្រាន​ដាំបាយ​ធ្លាក់​ចូលទៅក្នុង​បន្ទប់​ដាក់​ម៉ា​ស៉ី​ន​ត្រង​ស៉ី​ន័​រ និង​ម៉ា​ស៉ី​ន​កាត់​ស្មៅ ខណ​:​ម្ចាស់ផ្ទះ​មិន​នៅជាប់ រវល់​ទៅ​មន្ទីរពេទ្យ​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាងខ្លាំង​ដល់ផ្ទះ​អ្នកដទៃ​ផងដែរ​។​​លោក​អធិការ​បាន​បញ្ជាក់ថា ការឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៤​ខ្នង​នោះ​ស្មើនឹង​៤​គ្រួសារ មាន​មនុស្ស​ចំនួន​២៦​នាក់ ស្រី​១៤​នាក់​។​

​ក្នុងនោះដែរ​មាន​ម្ចាស់ផ្ទះ​ទី​១​ឈ្មោះ រ​ចំ ហ្វី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ច្រាយ មាន​សមាជិកគ្រួសារ​ចំនួន ៥​នាក់ ស្រី​១​នាក់ ផ្ទះ​មាន​ទំហំ ៦​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​។​

​ម្ចាស់ផ្ទះ​ទី​២​មានឈ្មោះ សល់ លុ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ច្រាយ មាន​សមាជិកគ្រួសារ​ចំនួន ៦​នាក់ ស្រី​៥​នាក់​
​ផ្ទះ​មាន​ទំហំ ៩​គុណ​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ជាន់​ក្រោម​សាងសង់​ថ្ម​។​

​ម្ចាស់ផ្ទះ​ទី​៣​មានឈ្មោះ សល់ ឡាំ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជនជាតិ​ច្រាយ មាន​សមាជិកគ្រួសារ​ចំនួន ៨​នាក់ ស្រី​៤​នាក់ ផ្ទះ​មាន​ទំហំ ៦​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​។​

​ម្ចាស់ផ្ទះ​ទី​៤​មានឈ្មោះ សល់ គ្លី​ន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ជនជាតិ​ច្រាយ មាន​សមាជិកគ្រួសារ​ចំនួន ៧ នាក់ ស្រី​៤​នាក់ ផ្ទះ​មាន​ទំហំ ៩​គុណ​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​។​

​លោក​ថា ក្រោយពី​ការឆាបឆេះ​ផ្ទះ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​អណ្តូង​មាស​មិនបាន​ទៅដល់​ដោយសារ​ស្ថានភាព​ផ្លូវ​ពិបាក​និង​ឡើង​ចំណោត​ខ្លាំង​ទៅ​មិន​រួច មានតែ​គោយន្ត​ដឹក​ទឹក​ជួយ​បាញ់​ពន្លត់​ផងដែរ ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​កាន់តែខ្លាំង​ឡើងៗ​មិនអាច​ជួយ​អន្តរាគមន៍​បានឡើយ​។​

​ការឆាបឆេះ​ផ្ទះ​អស់​ចំនួន​៤​ខ្នង​ខាងលើ​នោះ នៅ​មិនទាន់​ទទួលបាន​របាយការណ៍​នៅឡើយ​នោះទេ​កំពុង​ស្រង់​ស្ថិតិ​៕

 

853237117_197859 855003609_29520 853436784_131260

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130