ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Kane យំ​ឱបក្បាលជង្គង់ក្រោយ Spurs ចាញ់ Man Utd

​កីឡា ៖ Harry Kane បាន​ដកខ្លួន​ចេញពី​ទីលាន​ទាំង​រងរបួស​ក្រោយពី Tottenham បាន​ចាញ់​ក្រុម Manchester United ១-០ កាលពី​យប់​ថ្ងៃអាទិត្យ​។​នេះ​បើ​យោងតាម​ប្រភពពី thesun​។​

Kane បាន​ដួល​នៅលើ​ទីលាន​ប៉ុន្មាន​វិនាទី​បន្ទាប់ពី​អាជ្ញាកណ្តាល​បានបញ្ចប់​ការប្រកួត ហើយ​ត្រូវគេ​ឃើញថា​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​ឱប​ជង្គង់​របស់គេ​ជាមួយ​ទឹកមុខ​ឈឺចាប់ និង​ពិបាក​ដើរទៅ​កាន់​បន្ទប់​ផ្លាស់​ខោអាវ​។​ព្យាយាម​ដើរ​ខណៈពេល​កំពុងធ្វើដំណើ​រ​ទៅ​បន្ទប់​ផ្លាស់ប្តូរ​។​

​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​ត្រូវ​ពិនិត្យមើល​របួស​ភ្លាម ក្រោយ​ចប់​ការប្រកួត​ប៉ុន្តែ​មិនទាន់មាន​ការសន្និដ្ឋាន​អំពី​ស្ថានភាព​របួស​នៅឡើយ​។​

​ការរង​របួស​របស់​ខ្សែប្រយុទ្ធ​នេះ​នឹង​ក្លាយជា​ការខកចិត្ត​ដ៏​ធំ​សម្រាប់​លោក Mauricio Pochettino ខណៈដែល​គាត់​ត្រូវ​បានកំណត់​រួចរាល់​ហើយ​និង បាត់បង់​កីឡាករ Heung-Min Son ខណៈដែលរូបគេត្រូវមាន​កាតព្វកិច្ច​ឲ្យ​ក្រុម​ជម្រើស កូរ៉េខាងត្បូង​នៅក្នុង​ព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2019 ។​

​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​: “​វា​ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​ពីព្រោះ​យើង​នឹង​បាត់បង់ Son ទៅ Asian Cup ទៅហើយ​។ ច្បាស់​ណាស់ ប្រសិន Harry Kane របួស​មិនអាច​លេង​បាន​មែន វា​នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ពួកយើង​៕

NINTCHDBPICT000461523382 NINTCHDBPICT000461523595

Filed in: កីឡា, អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130