ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមាជិក​ព្រឹទ្ធសភា​ជំរុញ​ឲ្យ ត្រាំ បើ​ដំណើរការ​រដ្ឋាភិបាល​ឡើងវិញ​ជា​បណ្ដោះអាសន្ន​

​អាមេរិក ៖ សមាជិក​ព្រឹទ្ធសភា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​មួយរូប​បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បើ​ដំណើរការ​រដ្ឋាភិបាល​ឡើងវិញ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​បិទ​អស់​រយៈពេល​ជាង​៣​សប្តាហ៍​។​នេះ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​សមាជិក​ព្រឹទ្ធសភា​លោក Lindsey Graham បាន​និយាយថា​ការបិទ​រដ្ឋាភិបាល​រយៈ​ពេល​ជាង​៣​សប្តាហ៍​របស់​ប្រធានាធិបតី បាន​បណ្ដាល​ឲ្យ​បុគ្គលិក​រដ្ឋ​រាប់ពាន់នាក់​មិនទាន់មាន​ប្រាក់ខែ​បើក ហើយ​វា​ក៏បាន​ក្លាយជា​ការបិទរ​ដ្ឋា​ភិ​បាល​មាន​រយៈពេល​យូរ​ជាងគេ នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​​។​លោក Graham បន្តថា ការបិទ​រដ្ឋាភិបាលទៀតសោតលោក  ត្រាំ ក៏បាន​ព្រមាន​ថា​អាច​នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ខាង​ផ្នែក​សន្តិសុខ ដើម្បី​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក សាងសង់​ជញ្ជាំង ព្រំដែន​ដោយ​មិនចាំបាច់​មានការ​អនុម័ត​ពី​សភា​ទៀតផង​។​

​ជុំវិញ​វិបត្តិ​នេះ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាងលើ​បាន​ជម្រុញ​ឲ្យ​លោក Trump បើ​ដំណើរការ​រដ្ឋាភិបាល​ឡើងវិញ​ជា​បណ្ដោះអាសន្ន​។ ប៉ុន្តែ​មកទល់​ពេល​មិនទាន់មាន​ការឆ្លើយតប​ណាមួយ​នោះឡើយ ខណៈ​លោក​ផ្ទាល់​បាន​អះអាងថា សេត​វិមាន​អាច​នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ខាង​សន្តិសុខ បើ​កិច្ចចរចា​ស្ដីពី​ការបិទ​រដ្ឋាភិបាល​នៅតែ​បរាជ័យ​។​

​គួរ​បញ្ជាក់ថា ការបិទ​រដ្ឋាភិបាល​អាមេរិក បាន​កើតមានឡើង​បន្ទាប់ពី​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ទាត់ចោល​សំណើ​កញ្ចប់​ថវិកា​ជាង ៥.៧​ពាន់​លាន​ដុល្លារ​របស់លោក ត្រាំ យកទៅ​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិចស៊ីកូ​៕

_105169958_050833622

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130