ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជ្រូក​នាំចូល​រាប់​ឆ្នាំ​កន្លងមកហើយ​ទើបតែ​បង្ក្រាបបាន​មួយ​ករណី​

​ខេត្តស្វាយរៀង ៖ ក្រុមការងារ​បង្ក្រាប​ប​ទ​ល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បាន​ឃាត់​រថយន្ត ១​គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ចេញ​មកពី​ប្រទេស​វៀតណាម ចូលមក​តាម​ច្រករបៀង​ធ្លក ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត​​ជ្រូក​នាំចូល​ពី​វៀតណាម តាម​ច្រករបៀង​ធ្លក​ត្រូវ​មន្ត្រី​ជំនាញ​ចុះ​ឃាត់​​សកម្មភាព​របស់​ក្រុមការងារ​ចុះ​ប្រតិ​ប​ត្ត​ការណ៍ ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​ខុសច្បាប់ ពី​ប្រទេស​វៀតណាម​មកកាន់​ប្រទេស​កម្ពុជា​ដោយ​មូលហេតុ​គ្មាន​លិខិតអនុញ្ញាត​។​

​បើ​យោងតាម​មន្ត្រី​បសុពេទ្យ​និយាយថា ការចុះ​ទប់ស្កាត់​នេះ ធ្វើឡើង នៅ​ថ្ងៃទី​១២​ខែមករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​យប់ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឲ្យ​ក្រុមការងារ​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បាន​ឃាត់​រថយន្ត ១​គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ចេញ​មកពី​ប្រទេស​វៀតណាម បំណង​ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ ដោយ​ចូលមក​តាម​ច្រករបៀង​ធ្លក ឬ​ហៅថា​ច្រកម្ទេស ភូមិ​ម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​ឯកសារ​អ្វី​ទាំងអស់​។

​មន្ត្រី​ជំនាញ​បន្តថា ក្រោយពី​ក្រុមការងារ​បាន​ឃាត់​រថយន្ត​នោះមក ក្រុមការងារ បានប្រគល់​វត្ថុតាង​បទល្មើស ជូនទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក ឈឹ​ន សៅ មន្ត្រី​បសុពេទ្យ​ខេត្ត​បានអោយដឹង​តាម​ទូរស័ព្ទ​ថា ជ្រូក​នោះ​មាន​ចំនួន​១៩​ក្បាល​ទេ​ដែល​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តហើយ​ឈាម​បញ្ជូនទៅ​ពិនិត្យ​ពិសោធ​អគ្គ​នាក​ដ្ឋា​ន​បសុព្យាបាល​ឯ​ភ្នំពេញ​មិនទាន់បាន​លទ្ធផល​នោះទេ​។​មហាជន​នៅ​ខេត្ត​បានធ្វើការ​រិះគន់ថា​ជ្រូក​ដឹក​ចូល​ពី​វៀតណាម​រាប់​ឆ្នាំ​មកហើយ​មិន​ចាប់​ម្តងនេះ​មិនដឹង​មិច​បានជា​ធ្វើ​ព្យុះភ្លៀង​យ៉ាង​គគ្រឹក​គ្រេង​បែបនេះ​ឬមួយ​មិន​ថ្លៃ​គ្នា​ទេ​ដឹង​? ៕

 

 

853535552_42169 853504792_91852 853436315_130955 855003512_29718 853537835_29204

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130