ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់​របួសធ្ងន់​៩​នាក់​ករណី​ផ្ទុះ​ក្បាល​គ្រាប់​១០៥​មី​ល្លី​ម៉ែត្រ​

​ត្បូងឃ្មុំ ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់ ហើយ​៩​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ នៅក្នុង​ករណី​ផ្ទុះ​ក្បាល​គ្រាប់​១០៥​មី​ល្លី​ម៉ែត្រ នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទ៌​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម បាន​យក​សំបក​ក្បាល​គ្រាប់​១០៥ យកមក​ស្ល និង​សំណ​ដើម្បី​ចាក់​ធ្វើ​ឧបករណ៍​នេសាទ​ជើង​អួន​ម៉ាញ់ ស្រាប់តែ​បណ្ដាល​ឲ្យ​ផ្ទុះ​ផ្លោងចូល​ក្នុងផ្ទះ ស្លាប់​មនុស្ស​ម្នាក់​និង​រងរបួស​ធ្ងន់​ចំនួន​៩​នាក់ ៕

 

 

fn-2019-01-14-10-36-51-6 fn-2019-01-14-10-36-36-1 fn-2019-01-14-10-36-50-0

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130