ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រៀម ស៊ឹង ៖ HOANG ANH GIA LAI ទាក់ទង​ខ្ញុំ មុន​វិល​មក​គិរីវង់​វិញ​

​កីឡា ៖ ខ្សែការពារ រៀម ស៊ឹង បង្ហើប​ថា ក្លិប Hoang Anh Gia Lai នៅ​ក្របខណ្ឌ​កំពូល​វៀតណាម បាន​ព្យាយាម​ទាក់ទង​រូបគេ តែ​សម្រេចចិត្ត​ជ្រើសរើស​ការវិល​មកកាន់​គិរីវង់​សុខ​សែន​ជ័យ​ជំនួស​វិញ​។​

​ ​កីឡាករ​ខ្មែរក្រោម​ឲ្យ​ដឹងថា រូបគេ​អាច​ទទួល​ប្រាក់ខែ​ខ្ពស់​ប្រសិនបើ​ទៅ​ចូលរួម​ជាមួយ​ក្រុម​នៅ V-League 1 ខាងលើ តែ​ថា វិល​មកកាន់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ ព្រោះ​មានបំណង​ចង់​ជាប់​ជម្រើសជាតិ​កម្ពុជា​។​

​ ​កូន​ខ្មែរ​កើត​នៅ​ខេត្ត​កា​ម៉ៅ (​ទឹកខ្មៅ​) រៀបរាប់​បែបនេះ ៖”​មាន​ក្លិប​ផ្សេងៗ​នៅ​វៀតណាម​ទាក់ទង​ខ្ញុំ​ដែរ ហើយ​ក្នុងនោះ​ក៏មាន Hoang Anh Gia Lai ដែរ​។ គេ​ឲ្យ​លុយ​ច្រើន តែ​ខ្ញុំ​មកលេង​នៅ​គិរីវង់ ព្រោះ​ស្រលាញ់​ក្រុម​នេះ ហើយ​ចង់​ជាប់​ជម្រើសជាតិ​”​។​

​ ​រៀម ស៊ឹង ធ្លាប់​ចំណាយពេល​ពី​ចន្លោះ​ឆ្នាំ​២០១៤ ដល់​២០១៥ នៅ​គិរីវង់​សុខ​សែន មុន​ចូលរួម​ជាមួយ Dong Thap នៅ​ក្របខណ្ឌ​បាល់ទាត់​វៀតណាម នៅ​ដើមឆ្នាំ​២០១៦​។​

​ខ្សែការពារ​មាឌធំ​រូប​ក៏​បន្ត​លេង​ឲ្យ Hai Phong FC នៅ​ចុងឆ្នាំ​ដដែល​នោះ រហូតដល់​ឆ្នាំ​២០១៨ ជាទី​រូបគេ​រួមរស់​ជាមួយ Ho Chi Minh City FC៕​អត្ថបទ​៖ CNCC

979

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130