ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡាការិនី​កម្ពុជា នូ ស្រី​ពៅ នឹង​ប៉ះ​កីឡាការិនី​ថៃ កម្ម​ពិធី ONE Championship នៅ​ថៃ​

​កីឡា ៖ កីឡាការិនី​គុន​ខ្មែរ នូ ស្រី​ពៅ នឹងត្រូវ​ប្រកួត​យុទ្ធ​គុន​ចម្រុះ MMA ទល់នឹង​កីឡាការិនី​ល្បី​របស់​ថៃ Rika Ishige នៅក្នុង​កម្មវិធី ONE: CLASH OF LEGENDS របស់​ស្ថាប័ន ONE Championship នា​រាជធានី​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ស្រី​ពៅ មិន​ធ្លាប់មាន​បទពិសោធន៍​ប្រកួត​ក្នុង​ទ្រុង MMA នោះទេ ប៉ុន្តែ​កីឡាការិនី​រូបនេះ ធ្លាប់មាន​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល​ក្នុង​សង្វៀន​គុន​ខ្មែរ ។​ចំណែក Rika Ishige ធ្លាប់​ប្រាប់​យុទ្ធ​គុន​ចម្រុះ ៦​ដង ឈ្នះ ៤​ដង និង​ចាញ់​២​ដង​។​ការប្រកួត​ចុងក្រោយ Rika បាន​ផ្ដួល​កីឡាការិនី​មី​យ៉ាន់​ម៉ា Bozhena Antoniyar ក្នុង​ទឹក​ទី​១ កាលពី​ខែតុលា ឆ្នាំ​២០១៨៕

Capture

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130