ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Trump ព្រមាន​តួ​ក​គី​អំពី​ការខូចខាត​សេដ្ឋកិច្ច ប្រសិនបើ​ហ៊ាន​វាយប្រហារ​ឃឺ​ដ​

វ៉ាស៊ីនតោន ៖ លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​ពី​ប្រទេស​ទួ​ក​គី​កាលពី​ថ្ងៃអាទិត្យ​ថា អាច​នឹង​ខូចខាត សេដ្ឋកិច្ច ប្រសិនបើ​ហ៊ាន​វាយប្រហារ​កងកម្លាំង​ឃឺ​ដ បន្ទាប់ពី​អាមេរិក​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី ទន្ទឹមនឹង​ការជំរុញ​ផងដែរ​ដល់​ក្រុម​ឃឺ​ដ​កុំ​បង្កជម្លោះ​ជាមួយ​ក្រុង​អង់កា​រ៉ា​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន channelnewsasia​។​

​លោក Trump បាន​សរសេរ​លើ​បណ្ដាញ Twitter បង្ហាញ​ទស្សន​ចុងក្រោយបង្អស់​មួយចំនួន​របស់លោក ក្នុង​ដំណើរការ​ផ្ដល់ព័ត៌មាន​ដោយ​សន្សឹមៗ ដែល​ត្រូវបាន​បញ្ចេញ​ដោយ​រដ្ឋបាល​របស់លោក បន្ទាប់ពី​ការប្រកាស​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​របស់លោក​កាលពី​ខែធ្នូ ពី​ការដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី​។​

​ជាមួយគ្នា​នោះដែរ​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​អាមេរិក​លោក​គឺ​លោក Mike Pompeo កំពុងស្ថិត​នៅក្នុង​ដំណើរ​តំបន់​ដក​កងទ័ព ក្នុង​គោលបំណង​ផ្ដល់​ការធានា​ជាថ្មី​ដល់​សម្ព័ន្ធមិត្ត របស់ខ្លួន ស្របពេល​ភាព​តានតឹង​កើនឡើង​រវាង​សហរដ្ឋអាមេរិក និង​ទួរគី ជុំវិញ​ជោគវាសនា​នៃ​ក្រុម​សម្ព័ន្ធមិត្ត​ឃឺ​ដ​ស៊ី​រី​របស់​ទីក្រុង​វ៉ាស៊ីនតោន នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​បារម្ភ​ថា​ការចាកចេញ​របស់​ទាហាន​អាមេរិក នឹង​ហុច​ឱកាស​ឲ្យ​ទួរគី​វាយប្រហារ​លើ​ពួកគេ​។​

​ចំពោះ​បញ្ហា​នេះ​តួ​ក​គី​បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​ចំពោះ​ការ​លើកឡើងថា​ផែនការ​របស់លោក Trump ក្នុងការ​ដកទ័ព​គឺ​ស្ថិត​លើ​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​យុទ្ធជន​ឃឺ​ដដែល​គាំទ្រ​ដោយ​អាមេរិក ដែល​ត្រូវបាន​មើលឃើញ​ដោយ​រដ្ឋាភិបាល​តួ​កថា​គី​ជា​ពួក​ភេរ​វករ​។​

​យ៉ាងណាមិញ​លោក Trump បាន​គូសបញ្ជាក់​នៅលើ Twitter ថា “​យើង​អាច​នឹង​ធ្វើឱ្យ​ខូចខាត​សេដ្ឋកិច្ច​របស់​ប្រទេស​តួ​ក​គី បើសិនជា​ពួកគេ​វាយប្រហារ​ជនជាតិ​ឃឺ​ដ​” ខណៈ​លោក​ក៏បាន​ជំរុញឱ្យមាន​ការបង្កើត​តំបន់​សុវត្ថិភាព​ដែលមាន​ចម្ងាយ ៣០ គីឡូម៉ែត្រ​៕

u-s--president-trump-hosts-roundtable-discussion-on-border-security-at-white-house-in-washington-25

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130