ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក សួន បវរ ចូលរួម​វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​

​ខេត្តបន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ​លោក សួន បវរ អភិបាលខេត្ត អភិបាលខេត្តរង ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ មេឃុំ ចៅសង្កាត់ ប្រជាពលរដ្ឋ​ចូលរួម​ជាង​៤០០​នាក់ បាន​ចូលរួម​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ស្ពានថ្ម​ថ្មី ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នោះ​មានការ​ដោះស្រាយ​វិស័យ​ទាំង​១២​រួមមាន​ដោះស្រាយ វិស័យ​ដឹកជញ្ជូន វិស័យ​ពាណិជ្ជកម្ម វិស័យ​នគ​រូបី​យ៌​កម្ម វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរ​ណ៌ វិស័យ​វប្បធម៌ វិស័យ​ធម្មការ វិស័យ និ​ស្យា​នុ​កូ​លកម្ម វិស័យ​សុខាភិបាល វិស័យ​កសិកម្ម វិស័យ​អត្រា​នុ​គោល​ដ្ឋា​ន វិ​ង​វិស័យ​អប់រំ ក្នុង​វិស័យ​ទាំង​១២​នោះ​បញ្ហា​ប្រឈម​ខ្លាំងជាងគេ​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​។​ក្នុងនោះ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ក្រុមហ៊ុន​ទឹកស្អាត បញ្ហា​សៀវ​គ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត អត្រា​នុ​គោល​ដ្ឋា​ន​ជាដើម​ដែល​ខុស​អក្ខរា​វិ​រុត​បន្តិច​ប​ន្ទួ​ត​មិនអាច​យកទៅ​កែ​ក្នុង​មូលដ្ឋាន​បាន យកទៅ​កែ​នៅ​តុលាការ រហូតដល់​មហាផ្ទៃ​ធ្វើ​ឲ្យ​លំបាក​ដល់​ប្រជាពលរដ្ឋ​ចង់យក​ទៅធ្វើ​អី​មិនបាន​។​

​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​កង្វល់​នៅក្នុង​សង្គម​បច្ចុប្បន្ន​ថា​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ដែល​នាំគ្នា​ប្រើ​ទឹកស្អាត​មិនសូវ​ពេញចិត្ត​និង​ក្រុមហ៊ុន​ទឹកស្អាត​នេះ​ប៉ុន្មាន​នោះទេ​ដោយ​មានតែ​ក្រុមហ៊ុន​តែ​១​ធ្វើ​តាមតែ​ទំនើងចិត្ត អ្នក​ទៅ​ដាក់​ទឹកស្អាត​មិនទាន់បាន​ប្រើ​ផង​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ថែរក្សា​កុង​ទ័​រ​១.០០០​រៀល​ក្នុង​មួយ​គ្រួសារ តម្លៃ​ទឹក​ថ្លៃ​បក់​ព​ពត​ជាង​ខេត្ត​គេ​ផ្សេងៗ អ្នក​មក​បង់​សេវា​ទឹក​បើ​ហួស​១​ថ្ងៃ​ត្រូវធ្វើ​ការផាកពិន័យ​ដោយ​គ្មាន​ការយោកយល់ បុគ្គ​លឹក​ក្រុមហ៊ុន​មក​ជួសជុល​ទុយោ​ខូច​តាម​ផ្ទះ​យក​ថ្លៃ​តាម​អំពើ​ចិត្ត និង​នៅមាន​រឿង​ជាច្រើន​ទៀត​ដែល​ក្រុម​ហ៊ុម​ទឹកស្អាត​តម្រូវ​ឲ្យ​ធ្វើតាម​។​ក្រោយពី​ប្រជាពលរដ្ឋ​ប្រតិកម្ម​ខ្លាំង លោក ព្រុំ ឡុង​ផលា អនុប្រធាន​មន្ទីរ ឧស្សាហកម្ម សិប្បកម្ម​បានចេញ​មក​ធ្វើការ​បកស្រាយ​ថា​ប្រជាពលរដ្ឋនៅក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​មុន​និង​មក​ដាក់​ទឹកស្អាត​ប្រើ​ក្រុមហ៊ុន​ឲ្យ​អាន​លក្ខ​ន្ធ័​តិ​កះ​គ្រប់គ្នា​ក្រុមហ៊ុន​មិន​ធ្វើតាម​ទំនើងចិត្ត​នោះទេ​។​

​នៅ​ចប់​កម្ម​ពិធី​ក្នុង​ពិធី​វេទិការ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​លោក អ៊ុង អឿន លោក សួន បវរ បាន​មាន​ប្រសា​ស​ន៌​ថា​គាត់​ពេញចិត្ត​និង​ក្រុមហ៊ុនអគ្គីសនី​ខេត្ត​យ៉ាងខ្លាំង​ដោយសារ​ទៅ​ថ្ងៃមុខ​ធ្វើការ​បញ្ចុះ​សេវា​អគ្គីសនី​បន្ត គាត់​ហួសចិត្ត​និង​ក្រុមហ៊ុន​ទឹកស្អាត គូរ​សាច់ជូ​ដាក់​ឲ្យ​គេ​ប្រើ​ឆ្នាំ​២០១៩​នេះ ទៅហើយ​វា​ហួស​សម័យ​ហើយ​គេ​ត្រូវការ​ធ្វើការ​ចម្រោះ​ទឹកស្អាត​និង​រាល់​ការ​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​ជាច្រើន​ចំណុច​ដែល​ត្រូវ​យកទៅ​ពិគ្រោះ​យោបល់​និង​ដោះស្រាយ​នៅពេល​ខាងមុខ​ជាមួយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​បន្តទៀត​៕

IMG_3870 IMG_3898

IMG_3886 IMG_3889 IMG_3891

IMG_3874

IMG_3871

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130