ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក​ផ្កាយ​មួយ ពិត បញ្ញា និង​លោក​ស័ក្តិ​៥ សុខ រ័ត្ន ល្បីឈ្មោះ​ដូចគ្នា​រឿង​កាន់​លិខិត​បង្គាប់ការ កៀបសង្កត់​យកលុយ​ពី​ឈ្មួញ​

​ភ្នំពេញ ៖ ទោះបី​មិនទាន់​ទទួលបាន​នូវ​ការបំភ្លឺ​ណាមួយ​ពីសា​ម៉ី​ខ្លួន ប៉ុន្តែ​ព័ត៌មាន​ជាច្រើន​បាន ទម្លាយ​ឲ្យ​ដឹងថា លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​និង​លោក​ស័ក្តិ​៥ សុខ រ័ត្ន តាមរយៈ​ប្រើ​រូបភាព​យក​លិខិត បង្គាប់​ការចុះ ហត្ថលេខា​ដោយ​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើរ​គ្រប់​ច្រកល្ហក​គៀប​យកលុយ​ពី​ឈ្មួញ​នៅតាម​ទីតាំង​ឃ្លាំង​ស្តុ​ប​ទំនិញគេចពន្ធ​, យានដ្ឋាន​ដំឡើងរថយន្ត ខុស​លក្ខ​ណះ​បច្ចេកទេស​, ( រថយន្ត​កាត់ត ) ការរំលោភ​កម្ម​សិទ្ធ​បញ្ញា​, ការ​ចរាចរណ៍ ទំនិញ​និង​ផលិតផល​ក្លែងក្លាយ​ជាដើម ។​

​បើទោះជា​គេ​ពុំទាន់​បាន​ទំលាយ​ពី​ចំនួន​ប្រាក់​ដែល​ឈ្មួញ​បង់អោ​យ​លោក ពិត បញ្ញា និង​លោក ស័ក្តិ​៥ សុខ រ័ត្ន ក៏​ទំហំ​នៃ​ទង្វើ​មិន​ប្រក្រតី​នោះ​ត្រូវបាន​គេ​ទំលាយ​ថា មាន​ទំហំ​ធំ​រហូត​រាប់សែន​ដុល្លារ ព្រោះថា ពួកគាត់​មាន​ជំនាញ​ស្រាប់​ក្នុងការ​គៀបសង្កត់​ឈ្មួញ​តាម​រូបភាព​ផ្សេងៗ​គ្នា ។

​តាម​ព័ត៌មាន​ទទួលបាន​អស់លោក​ទាំង​២​រូប​ខាងលើនេះ​បាន​បង្កើតជា​ក្រុម ( Team ) នគរបាល មាន​គ្នា​ពី​ប្រមាណ​៥​ទៅ​១០​នាក់ ដើម្បី​ដើរ​រុករក​ទីតាំង​បទល្មើស​ដូច​រៀបរាប់​ខាងលើ ហើយ​ប្រើ​គំនាប​គៀប​យកលុយ​ត្រង់ៗ តែម្តង​ប្រសិនបើ​គេ​រកឃើញថា ជា​បទល្មើស​ច្បាប់ ។ ប៉ុន្តែ​តាម​ដឹង​ឈ្មួញ​ដែល​ត្រូវ​បង់លុយ​ភ្លាមៗ​មិន បង្អង់​យូរ​នោះ​គឺ​ឈ្មួញ​នាំចូល​រថយន្ត​យកមក​កាត់ត​តម្លើង​នៅក្នុង​រាជធានី​ភ្នំពេញ ។​

​គេ​មិនទាន់​ដឹងថា តើ​លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ បានដឹង​អំពី​សកម្ម​ភាពមិនប្រក្រតី របស់​មន្ត្រីក្រោមឱវាទ​របស់លោក​ទាំង​២​រូប​នៅឡើយ​នោះទេ ។ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា សកម្មភាព​បែប​នោះ​កើតមាន​យូរណាស់​មកហើយ ហើយ​អាច​និយាយថា តាំងពី​លោក ស ថេត មិនទាន់​មកកាន់​តំណែង​ជា​ស្នងការ​ម្លេះ ។​

​ភ្នំពេញ​ថ្មី កំពុង​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ពិត បញ្ញា និង​លោក សុខ រ័ត្ន ចំពោះ​ការចោទប្រកាន់​ខាងលើនេះ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដោយ​យើង​មិនទាន់​អាច​ទំនាក់ទំនង សុំ​ការបំភ្លឺ​បាន​នៅឡើយ ៕

 

IMG-20181104-WA0038

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130