ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៅកែ​ក្រុមហ៊ុន​ធំៗ ស្នើ​ឲ្យ​សម្តេច ហ៊ុន សែន រំលាយ​ស្ថាប័នគយ​ចល័ត​និង​ប៉ូលីស​សេដ្ឋកិច្ច​

​ក្រុម​ថៅកែ​នៃ​ក្រុមហ៊ុន​ធំៗ ដែល​កំពុង​រកស៊ី​នៅ​ស្រុក​ខ្មែរ​បានស្នើ​សុំ​ឲ្យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​រំលាយ​ស្ថាប័ន​២​ទៀត ដែល​កំពុង​បង្ក​លំបាក​ដល់​សកម្មភាពរ​ក​ស៊ី​របស់​ពួក គេ​តាមរយះ​ការប្រព្រឹត្តិ​អំពើពុករលួយ​ដុស​ស្លែ ។ ស្ថាប័ន​ទាំង​២​នោះ​គឺ​ទី​១/ អង្គភាព​គយ​ចល័ត និង​ទី​២/ អង្គភាព​ប៉ូលីស​សេដ្ឋកិច្ច ។​
​ ​
​តាម​ថៅកែ​ក្រុមហ៊ុន​ធំៗ ដែល​កំពុង​រកស៊ី​នៅ​ស្រុក​ខ្មែរ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​ពេញចិត្ត​ចំពោះ​គោលនយោបាយ​បើកទូលាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ថ្មីៗ នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាស​លុបចោល​អង្គ​ភាព​មួយចំនួន​ដែល​មិនចាំបាច់ ដែល​បាន បង្ក​ការលំបាក​ដល់​សកម្មភាព​រកស៊ី​របស់​ពួកគេ ។​
​ ​
​ទន្ទឹម​នោះ​សម្តេច ហ៊ុន សែន ក៏បាន​សម្រេច​ដក​ស្ថាប័ន​មួយចំនួន​តាម​ច្រកព្រំដែន ដើម្បី បង្ក​ការងាយ​ស្រួ​ង​ដល់​ការនាំចេញ​នាំចូល​មុខទំនិញ​ថែមទៀត ហើយ​ការសម្រេច​ទាំងអស់នោះ​កំពុង ទទួលបាន​នូវ​ការអបអរសាទរ​យ៉ាង​ខ្លាំង​ពី​អ្នកវិនិយោគទុន ។​
​ ​
​ប៉ុន្តែ​ការរំលាយ​រួមទាំង​ដក​ស្ថាប័ន​មួយចំនួន​ចេញពី​ច្រកព្រំដែន​គឺ​ពុំទាន់​គ្រប់គ្រាន់​នៅ ឡើយ ហើយ​នៅមាន​ស្ថាប័ន​ចំនួន​២​ទៀត​ដែល​បាននិងកំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង​ផងដែរ​ដល់​សកម្ម ភាព​រកស៊ី​ស្របច្បាប់​នៅ​ស្រុក​ខ្មែរ ។ ស្ថាប័ន​ទាំង​២​នោះ​គឺ​ស្ថាប័នគយ​ចល័ត​និង​ប៉ូលីស​សេដ្ឋកិច្ច ។​
​ ​
​តាម​ថៅកែ​ក្រុមហ៊ុន​បានបញ្ជាក់​ថា ស្ថាប័ន​ទាំង​២​នេះ​បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​ឬ​អាច និយាយថា ប្រព្រឹត្តិ​អំពើពុករលួយ​ដុស​ស្លែ​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ការរកស៊ី​ស្របច្បាប់​របស់ ពួកគាត់ តាមរយះ​ប្រើ​អំណាច​តួនាទី​ភារកិច្ច​បង្កើត​ព្យុះភ្លៀង​បំផ្លាញ​ផលចំណេញ​របស់​អ្នក​វិ​និ យោគ បើទោះបីជា​ពួកគាត់​ខិតខំ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ក៏ដោយចុះ ។​
​ ​
​តាម​ព័ត៌មាន​ដែល​ទទួលបាន​ក្រុមមន្ត្រី​គយ​ចល័ត​និង​ប៉ូលីស​សេដ្ឋកិច្ច​បានធ្វើ​សកម្មភាព មិន​ប្រក្រតី​ជាច្រើន ខណដែល​ពួកគេ​រារាំង​ឬ​បង្ក​ការលំបាក​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ទាំង​ចេញ​និង ចូល ហើយ​កៀបសង្កត់​ចាប់បង្ខំ​ឲ្យ​ក្រុមហ៊ុន​បង់លុយ​ក្រៅ​ប្រព័ន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តាម​អ្វី ដែល​ពួក​មន្ត្រី​ទាំងអស់នោះ​ចង់បាន ។​
​ ​
​ប្រភព​នោះបាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​គយ​ចល័ត​និង​ប៉ូលីស​សេដ្ឋកិច្ច​ពុំ​បានធ្វើ​អ្វីមួយ​ជា ប្រយោជន៍​ជាតិ​នោះទេ ។ ប៉ុន្តែ​សកម្មភាព​ដែល​ពួកគេ​ធ្វើ​សព្វថ្ងៃ​គឺ​ដើម្បី​តែ​ហោប៉ៅ​ផ្ទាល់ខ្លួន រួមទាំង​ផលប្រយោជន៍​មួយចំនួន​សម្រាប់​ថ្នាក់លើ​តែប៉ុណ្ណោះ ។ ដូច្នេះ​គ្មាន​ប្រយោជន៍​អ្វី ដើម្បី​រក្សាទុក​ស្ថាប័ន ទាំង​២​នោះឡើយ ។​
​ ​
​ក្រុម​ថៅកែ​នៃ​ក្រុមហ៊ុន​ធំៗ​បាន​ទម្លាយ​ព័ត៌មាន​នៃ​ការស្នើសុំ​នោះ​តាមរយះ​អ្នកសារព័ត៌មាន ដើម្បី​ឲ្យ​ចុះផ្សាយ​ឲ្យ​បានឮ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​មាន​វិធានការ​ជាបន្ទាន់ ក្នុង​ការរំលាយ​ស្ថាប័នគយ​ចល័ត និង​ប៉ូលីស​សេដ្ឋកិច្ច​នេះ ។ ទន្ទឹម​នោះ​ពួកគាត់​ក៏​នឹង​គ្រោង​លើក ជា​សំណូមពរ​ដូចគ្នានេះ​នៅពេល​ណាមួយ​ដែលមាន​កិច្ចពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​និង​ក្រុម​ធុ​រ កិច្ច​ផងដែរ ។​
​ ​
​តាមពិត​ព័ត៌មាន​ស្តីពី​អំពើពុករលួយ​ដុស​ស្លែ​របស់​ក្រុមហ៊ុន​គយ​ចល័ត និង​ប៉ូលីស​សេដ្ឋ កិច្ច​នេះ​កើតមាន​យូរហើយ ហើយ​អាច​និយាយថា តាំងពី​បង្កើត​ស្ថាប័ន​ទាំង​២​នេះ​មក​ម្លេះ ។ ទន្ទឹម​នោះ​កេរ្តិ៍ឈ្មោះ​របស់​ស្ថាប័ន​ទាំង​២​នោះ គឺ​មិន​ទទួលបាន​ការអបអរ​សាទរ​នោះទេ ប៉ុន្តែ​ទទួល​បានតែ​ការជេរប្រមាថ​តែប៉ុណ្ណោះ ព្រោះ​វា​ជា​ស្ថាប័ន​ដែល​មិនបានការ​អ្វី​ទាំងអស់​សម្រាប់​ផលប្រយោជន៍​ជាតិ ៕
​ ​

 

Capture

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130