ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ថាប័នគយ​រង​ការចោទប្រកាន់​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុងការ​រៀបចំ​ឯកសារ​មុខទំនិញ​ដោយ​កំណត់ យក​៥០០$​ក្នុង​ឯកសារ​នីមួយៗ​

​ដោយសារតែ​ទ្រាំលែងបាន​នឹង​សកម្មភាព​ពុករលួយ​ហួសហេតុ​ពី​ស្ថាប័នគយ​និង​រដ្ឋាករ តំណាង​ក្រុមហ៊ុន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​បាន​ទម្លាយ​ព័ត៌មាន​ថា ស្ថាប័នគយ​បង្កើត​កន្លែង ប្រមូល​លុយ​មិន​ប្រក្រតី​គ្រប់ទិសទី​ដែល​ធ្វើ​ឲ្យ​អ្នក​ស៊ី​វិលមុខ ហើយ​មិន​សប្បាយចិត្ត ។​
​ ​
​ប្រភពព័ត៌មាន​ដែល​ទម្លាយ​ដល់​អ្នកសារព័ត៌មាន​បាន​ឲ្យ​ដឹងថា គ្រាន់តែ​នៅតាម​នាយក ដ្ឋា​ន​និង​ការិយាល័យ រួមទាំង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ក៏មាន​លទ្ធភាព​រៀបចំ​ប្រព័ន្ធ រកស៊ី​ដោយ​មិន​ប្រក្រតី​ដែរ ។ ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​រាល់​ឯកសារ​ស្របច្បាប់ ហើយ​បាន​បំពេញ​លក្ខ​ខ័​ណ្ឌ​បែបបទ​ត្រឹមត្រូវ​អត់​ខ្ចោះ​ក៏​ស្ថាប័នគយ​បង្ខំ​ឲ្យ​បង់លុយ​ដែរ ដោយ​ឯក សារ​រត់ការ​នីមួយៗ គេ​តម្រូវ​ឲ្យ​បង់​រហូតដល់​៥០០​ដុល្លារ​ឯណោះ ។ ប៉ុន្តែ​បើ​ឯកសារ​បែប​ប្រ​ញ៉ាប់ គឺ​ត្រូវ​បង់​បន្ថែម​ដល់​ខ្ទង់ពាន់​ឬ​ក្បែរៗ​ម៉ឺន​ដុល្លារ ។​
​ ​
​ប្រភព​ដដែល​អះអាងថា ពុំមាន​ឯកសារ​ណាមួយ​ដែល​ឆ្លង​ស្ថាប័នគយ ហើយ​មិន​អស់ លុយ​នោះទេ ហើយ​អស់​លុយ​ចាប់ពី​មន្ត្រី​ទទួល​ឯកសារ​ទៅ រហូតដល់​លុយដុំ សម្រាប់​មន្ត្រី​ដឹក នាំ​ស្ថាប័ន​តែម្តង ។ ទន្ទឹម​នោះ​ប្រសិនបើ​ឯ​សារ​ណាមួយ​មិន​បំពេញបាន​លក្ខ​ខ័​ណ្ឌ​បង់លុយ​ឲ្យ មន្ត្រី​គយ​គ្រប់​ចំនួន​គាត់​ទារ​ទេនោះ គឺ​ឯកសារ​នោះ​ប្រាកដជា​ត្រូវ​ប្រើពេល​យូរ ឬក៏​ត្រូវបាន​មន្ត្រី​គយ​យក​លេស​ខុស​នេះ​ខុស​នោះ ហើយ​តម្រូវ​ឲ្យ​យកមក​ធ្វើ​ឡើងវិញ​មិនខានឡើយ ។​
​ ​
​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​បាន​អះអាងថា បណ្តា​ឯកសារ​ដែល​ត្រូវ​ឆ្លងកាត់​ស្ថាប័នគយ​គឺ កុំ​និយាយថា អត់​អស់​លុយ​ឲ្យ​សោះ​តែបើ​និយាយថា មិន​អស់​លុយ​គឺជា​រឿង​ចម្លែក​បំផុត ។ ពួកគាត់​បន្ថែមថា ឯកសារ​ធម្មតា​ស្របច្បាប់​ត្រឹមត្រូវ​តាម​លក្ខ​ខ័​ណ្ឌ​កំណត់​ក៏ត្រូវ​បង់លុយ​ដែរ​គឺ បង់​ចាប់ពី​៥០០​ដុល្លារ​ឡើងទៅ ។​
​ ​
​ក្រុម​អ្នករត់​ការ​បាន​បន្ថែម​ថា ពួកគាត់​ចាំបាច់​ត្រូវតែ​បង់លុយ​ឲ្យ​គេ ( គយ ) ព្រោះថា បើ​ចាំ តវ៉ា​រឿង​បង់លុយ​គឺ​ឯកសារ​ក្រុមហ៊ុន​របស់​ពួកគេ​ប្រាកដជា​យឺតយ៉ាវ ឬ​អាចធ្វើ​ឡើងវិញ​តាម លោក​គយ​គាត់​តម្រូវ​ថា ខុស​នេះ​ខុស​នោះ ។ ប៉ុន្តែ​អំពើពុករលួយ​ដូចគ្នានេះ​កើតមាន​យូរយា ណាស់​មកហើយ ហើយ​អាច​និយាយថា វា​ជា​រឿង​ពុករលួយ​ដុស​ស្លែរ​សម្រាប់​ស្ថាប័នគយ ។​
​ ​
​ក្រុម​អ្នក​រត់ការ​បានបញ្ជាក់​បន្តថា ករណី​បង់លុយ​លើ​ឯកសារ​ចំនួន​៥០០​ដុល្លារ​ក្នុង​ឯកសារ​នីមួយៗ​នេះ គឺ​ថៅ កែ​ក្រុមហ៊ុន​សុទ្ធតែ​បានដឹង​គ្រប់ៗ​គ្នា មិនមាន​ថៅកែ​ណា​ដែល​មិនដឹង​នោះឡើយ ។ ដូច្នេះហើយ រាល់ពេល​រត់​ឯកសារ​យកទៅ​ឆ្លង​ស្ថាប័នគយ​គឺ​ថៅកែ​ក្រុមហ៊ុន​ទាំង​ខ្មែរ​និង​បរទេស​សុទ្ធតែ​បានគិត​បញ្ចូល សេវា​ចំនួន​៥០០​ដុល្លារ សម្រាប់​លោក​គយ​បញ្ចូល​ទៅក្នុង​សេវា​រត់​ការរួម​រួចជាស្រេច ។​
​ ​
​ប៉ុន្តែ​ថៅកែ​ក្រុមហ៊ុន​ទាំងនោះ សំខាន់​ថៅកែ​ជនជាតិ​បរទេស​គេ​បង្ហាញ​ការមិន​សប្បាយ ចិត្ត​ចំពោះ​វប្បធម៌​ពុករលួយ​លើគោក​របស់​ស្ថាប័នគយ​នោះឡើយ ប៉ុន្តែ​ពួកគេ​ត្រូវ​បង្ខំចិត្ត​សម្រប ខ្លួន​តាម​ស្ថាន​ភាពមិនប្រក្រតី​របស់​ស្ថាប័នគយ​កម្ពុជា ។​
​ ​
​តាម​ព័ត៌មាន​ទទួលបាន​ថៅកែ​ក្រុមហ៊ុន​ទាំងនោះ​បាន​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ ឬក៏​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​លុបបំបាត់​វប្បធម៌​ពុករលួយ​ដុស​ស្លែ​ក្នុង​ស្ថាប័ន គយ​នេះ​ផងដែរ ព្រោះថា ទង្វើ​ពុករលួយ​កណ្តាលថ្ងៃត្រង់​របស់​ស្ថាប័នគយ​នេះ​វា​ជះឥទ្ធិពល​មិន ល្អ​ឡើយ​នៅពេលដែល​អ្នក​វិនិយោគិន​បរទេស​បានដឹង​គ្រប់ៗ​គ្នា ហើយ​បាន​ពាំនាំ​ភាពមិនប្រក្រតី នោះ​ទៅ​ផ្សព្វផ្សាយ​នៅ​ខាងក្រៅ​ប្រទេស ។​
​ ​
​សូមជម្រាបថា ព័ត៌មាន​ដូចគ្នា​ខាងលើនេះ​ក៏ត្រូវ​បាន​ទម្លាយ​ផងដែរ តាមរយះ​ឡាយ​សូ (live show ) របស់លោក ខាន់ សុវណ្ណ ដែលមាន​ឈ្មោះថា អង្គ​ព្រោកប្រាជ្ញ​កាលពីពេល​ថ្មីៗ​នេះ ៕

« ហាម​ចម្លង​អត្ថបទ​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​លើ​បណ្តាញសារព័ត៌មាន​ផ្សេងទៀត »

 

 

KA-667788

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130