ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក អ៉ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​រង​ការ​ចោទ​លួច​លក់​ដី​រដ្ឋ​

ខេត្តកោះកុង ៖ មន្ត្រីរាជការ​ក្រោម​ឱវាទ​បាន​ខ្សឹបប្រាប់​អ្នកសារព័ត៌មាន​ថា មិនធម្មតា​ទេ ខណដែល​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ចាស់​ដែល​ត្រូវបាន​ដកតំណែង​នោះ​ហ៊ាន​លក់​ដី​របស់​មន្ទីរ កសិកម្ម​តែ​កន្លះ​ហិកតា​ប៉ុណ្ណោះ ។ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ថ្មី លោក អ៉ី ម៉េង​លាង នោះ​គឺ លក់​ដី​រដ្ឋ រហូត​ជាង​១០​ហិកតា​ឯណោះ ។ ដូច្នេះ​តើ​អ្នកណា​ខ្លាំង​ជាង ។​

​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង លោក អ៉ី ម៉េង​លាង​ដែល​ទើបតែ​ឡើង​ថ្មី​ជំនួស​លោក​ប្រធាន​មន្ទីរ​ចាស់ កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ធ្ងន់ធ្ងរ ទាក់ទិន​ការឃុបឃិត​លួច​លក់​ដី​រដ្ឋ ហើយ​ត្រូវបាន​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន ខណដែល ដី​រដ្ឋ​ពាក់ព័ន្ធ​ការលក់ដូរ​នោះ​មាន​ទំហំ រហូតដល់​ជាង​១០​ហិកតា​ឯណោះ ។​

​តាម​ព័ត៌មាន​ទទួលបាន​លោក​ប្រធាន​ថ្មី​ឈ្មោះ អ៉ី ម៉េង​លាង បាន​យក​ដី​មន្ទីរ​ដល់​ទៅ​ជាង​១០​ហិកតា​ឯណោះ​ទៅ​ជួល​ឱ្យ​បុគ្គល​ឯកជន​បើកហាង​លាង​រថយន្ត ទីតាំង​អាជីវកម្ម​ផ្សេងៗ និង​ពុះ​ឡូ​តិ៍លក់​ចែកគ្នា​ធ្វើ​ព្រងើយ​ថែមទៀត ។​

​គួ​រម្លឹកថា ព័ត៌មាន​ស្តីពី​ភាពមិនប្រក្រតី​លួច​លក់​ដី​រដ្ឋ​នេះ​កើតចេញពី​មន្ត្រីក្រោមឱវាទ​រាយការណ៍​ដោយផ្ទាល់​ទៅ​អធិការកិច្ច​របស់​ក្រសួងកសិកម្ម ហើយ​ត្រូវបាន​ក្រុម​ន្ត្រី​អធិការកិច្ច​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ ។ បន្ទាប់ពី​ក្រុមអធិការកិច្ច​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រួច​បាន​២​ថ្ងៃ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏បាន​ចេញ​លិខិត​ព្រមាន​មួយ​លេខ​៨៥៦៣ ក​.​ស​.​ក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ ដោយ​កំណត់​ទៅលើ​កំហុសឆ្គង​របស់លោក អ៊ី ម៉េង​លាង ចំនួន​១៦​ចំណុច ដែល​ក្នុងនោះ​ចំណុច​ទី​១៤ បាន​បញ្ជា​ឱ្យ​លោក​ប្រធាន​មន្ទីរ​រូបនេះ ចុះ​ស្រាវជ្រាវរ​កដី​ថ្នាល​ដាំ​ដើមកា​ស្យា​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំនួន​៣​ទីតាំង ដែល​ទី​តាំងទី​១-​មាន​ចំនួន​២២៥.០០០​ម៉ែត្រការ៉េ ទីតាំង​ទី​២-​មាន​ចំនួន​១៤១.៨០៩​ម៉ែត្រការ៉េ និង​ទី​តាំងទី​៣-​ចំនួន ១០.០៨៦​ម៉ែត្រការ៉េ ។​

​ប្រភព​ដដែល​បាន​ទម្លាយ​ថា រហូតមកដល់​ពេលនេះ​លោក អ៉ី ម៉េង​លាង នៅ​មិនទាន់​បានធ្វើ​ការបំភ្លឺ​ឆ្លើយតប​ទៅ​អគារធិការដ្ឋាន​នៃ​ក្រសួងកសិកម្ម​វិញ​នៅឡើយ​ទេ ហើយ​ក្រុមមន្ត្រី​អធិការកិច្ច​ក៏​ស​ម្ង្ងំ​ស្ងាត់ឈឹង​ផងដែរ ។​

​ទាក់ទិន​ព័ត៌មាន​ខាងលើនេះ ភ្នំពេញ​ថ្មី ពុំទាន់​ស្វែងរក​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត កោះកុង​ដែល​រង​ការ​ចោទ​នោះបាន​នៅឡើយ​ទេ ។ ប៉ុន្តែ ភ្នំពេញ​ថ្មី នឹង​ព្យាយាម​រក​ការបំភ្លឺ​ឲ្យ​ខាន​តែ​បាន​នាពេល​ឆាប់ៗ​នេះ ៕

 

 

b53b3a3d6ab90ce0268229151c9bde11-5 9f61408e3afb633e50cdf1b20de6f466-6 66f041e16a60928b05a7e228a89c3799-6 7f39f8317fbdb1988ef4c628eba02591-6 44f683a84163b3523afe57c2e008bc8c-4 03afdbd66e7929b125f8597834fa83a4-6 ea5d2f1c4608232e07d3aa3d998e5135-6-642x1024 fc490ca45c00b1249bbe3554a4fdf6fb-4-620x1024

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130