ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មតិ​ពលរដ្ឋ ៖ ឃាតកម្ម​លើ​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​កាស៊ីណូ​កោះកុង​?

​ករណី​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​យប់​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០១៩​ធ្វើអោយ​មានការ​ផ្អើល​ឆោ​រ​ឡោ​ដល់​មិត្ត​ភ័ក្តិ​រួមការ​ងារ ហើយ​ប្តឹងទៅ​សមត្ថកិច្ច​ប៉ូលីស អោយជួយ​ស្រាវជ្រាវ​រក លុះដល់​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ថ្ងៃទី​៤​ឈានចូល​ថ្ងៃទី​៥​ខែមីនា​ទើប​ប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់​ក្នុងព្រៃ​របោះ​ត្រង់ចំណុច​ខាងក្រោយ​ព្រះអង្គ​គោកធ្លក ក្នុង​បរិវេណ​កាស៊ីណូ​កោះកុង ស្ថិតនៅ​ភូមិ​ចាំ​យាម​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​ដោយមាន​ស្នាមរបួស​នៅលើ​ក្បាល​នឹង​ផ្ទៃមុខ​ជាច្រើន​កន្លែង ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចឺ​ង ហៃ​ជា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក ផ្នែក​គណនេយ្យ​របស់​ក្រុមហ៊ុន​លីវ​ដា ស្នាក់​នៅក្នុង​សណ្ឋាគារ​របស់​ក្រុមហ៊ុន​LYP មាន​ទីតាំង ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​។ សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា សព​ជនរងគ្រោះ​ត្រូវ បាន​រកឃើញ​តាមរយះ​ការ​ឆែក​ឡូ​ខេ​សិន​ទូរស័ព្ទ​មិត្ត​ភ័ក្តិ​របស់​ជនរងគ្រោះ ហើយ​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការស្លាប់​នេះ​នៅឡើយ​ទេ ។​

​ករណី​ខាងលើនេះ​ត្រូវបាន​មតិ​មហាជន​លើកឡើង​ដូច្នេះ​ថា ពាក់ព័ន្ធ​នឹង​កាស៊ីណូ​កោះកុង​របស់ លោក​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ខណដែល​កាស៊ីណូ​នោះបាន​បើក​ឲ្យ​មាន​ល្បែង​ក្រៅ​ឆាក​យ៉ាង ច្រើន​ស្ថិតក្នុង​បរិវេណ​កាស៊ីណូ​កោះកុង​នោះ ។ ដូចជា​ល្បែង​យូគី អាប៉ោង​និង​សង្វៀន​ជល់​មាន់ ដែល​ភ្នាល់​ដាក់​លុយ​រាប់ម៉ឺន​ដុល្លារ ហើយ​កំពុង​គ្រប់គ្រង​ដោយ​មន្ត្រីនគរបាល​ដ៏​មានអំណាច​ក្នុង ខេត្ត​ម្នាក់ រួមទាំង​គ្រួសារ​របស់គាត់ ។​

​តាម​ពលរដ្ឋ​បាន​អះអាងថា ចាប់តាំងពី​បង្កើត​បន​ល្បែង​ក្នុង​បរិវេណ​កាស៊ីណូ​កោះកុង​នោះមក ភាព​អសកម្ម​ក្នុង​ដែនដី​ខេត្តកោះកុង​កើតមាន​ជា​បន្តបន្ទាប់​ដូចជា ការ​ឆបោក ចោរលួច ចោរប្លន់ ការបង្ក​ហិង្សា រួមទាំង​ឃាត់​កម្ម​ជាដើម ។ ករណី​ដូចជា ឃាតកម្ម​លើ​ជន​ជាតិចិន​ខាងលើនេះ​ជា ដើម គឺ​សុទ្ធសឹង​ផ្តើមចេញពី​បន​ល្បែង​បើក​អត់​ច្បាប់​ក្រោមលេស​មានច្បាប់​របស់​កា​ស៊ី​ណូ​កោះ កុង​នោះ​ដោយ​សំអាង​លើ​អំណាច ។​

​សូមជម្រាបថា កន្លងមក​ប្រជាពលរដ្ឋ​កងកម្លាំង​មន្ត្រីរាជការ​ខេត្តកោះកុង ក៏បាន​សំណូមពរ​ផងដែរ ដល់​សម្តេច ហ៊ុន សែន មេត្តា​អនុគ្រោះ​ចេញ​បញ្ជា​ជាបន្ទាន់ ដើម្បី​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ រួមទាំង​បង្កប់​ល្បែង​ស៊ី សង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ព្រោះថា បន​ល្បែង​ជល់​មាន់ និង​លេងល្បែង​គ្រប់​ប្រភេទ​មួយ​នេះ​មាន​ទ្រង់ទ្រាយ​ធំ​មិន​ចាញ់​កាស៊ីណូ​បរទេស ហើយក៏​គ្មាន​ច្បាប់​ត្រឹមត្រូវ​នោះដែរ ។​

​ប្រជាពលរដ្ឋ​រាយការណ៍​ថា សង្វៀន​ជល់​មាន់​បង្កប់​ល្បែ​ន​ស៊ីសង​ដ៏​ធំ​មួយ​នេះ ស្ថិតក្រោម ការគ្រប់គ្រង​របស់​ឈ្មោះ ជា លាង​ហេង និង​ភរិយា ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ការិយាល័យ តំណាងរាស្ត្រ​ខេត្តកោះកុង ហើយក៏​ជា​ខ្សែបណ្តាញ​មន្ត្រីជាន់ខ្ពស់​ផងដែរ ។​

​ប្រជាពលរដ្ឋរ​ម្លឹ​កឡើ​ង​វិញ​ថា បន​ល្បែង​ដ៏​ធំ និង​ល្បីឈ្មោះ​បោះ​សំលេង​ពេញ​អាណាចក្រ កោះកុង នោះ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​ថ្មី​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ចំងាយ​ប្រមាណ​១Km ពី​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ហើយ​បន​ល្បែង​នេះ​ត្រូវបាន​ជួល​ដី​សួនសត្វ របស់​ក្រុមហ៊ុន LYP ធ្វើជា​ទីតាំង ស្ថិតនៅ​ខាងកើត​ក្រៅរបង​កាស៊ីណូ​កោះកុង រី​សតប្រមាណ ៧០០m ។​

​ប្រជាពលរដ្ឋ​បញ្ជាក់ថា ដោយសារតែ​ការជួល​ដី​ពី​ក្រុមហ៊ុន LYP ជា​ម្ចាស់​កាស៊ីណូ​នេះ ហើយ ទើប​ធ្វើ​ឲ្យ​ម្ចាស់​បន​ល្បែង​ខាងលើ អួត​ក្អេងក្អាង​ថា បន​ល្បែង​របស់ខ្លួន​មានច្បាប់ ស្រប ពេលដែល​ក្រុមហ៊ុន LYP បាន​ស្នើសុំ​គោលការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បន្ថែម ល្បែងភ្នាល់​គ្រប់​ប្រភេទ នៅក្នុង​ទីតាំង​កាស៊ីណូ របស់ខ្លួន​ចំនួន​២​កន្លែង គឺ​កាស៊ីណូ​កោះកុង និង​កាស៊ីណូ​អូរ​ស្មាច់ ហើយ​ត្រូវ​បានការ​អនុ​ញ្ញា​ត្តិ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ដែល​លិខិត​នេះ ត្រូវបាន​ក្រុមអ្នកច្បាប់​និយាយថា មិនមែនជា​លិខិត​អនុ​ញ្ញា​ត្តិ​ឲ្យ​បន​ល្បែង ជល់​មាន់ យូគី និង​អាប៉ោង ដែល​ស្ថិតនៅ​ក្រៅរបង​កាស៊ីណូ​ខាងលើ​នេះឡើយ ។​

​ប្រភព​ដែល​ស្និទ្ធ​និង​បន​ល្បែង​ខាងលើ​បាន​ទម្លាយ រឿងអាស្រូវ​ពាក់ព័ន្ធ​បន​ល្បែង​នេះ​ថា បន​ល្បែង​ពាលា អាវ៉ាសែ និង​អាណាធិបតេយ្យ ខាងលើនេះ​មាន ២​ភាគហ៊ុន ដែល​ប្តី​ប្រពន្ធ​២​គូរ ជាម​ន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋាភិបាល ចូល​ហ៊ុន​គ្នា​ទៅរក​ស៊ី​បើក​បន​ល្បែង​ពាលា​អាវ៉ាសែ​ខាងលើ ។ ភាគហ៊ុន​ទី​១/ រួមមាន​៖ ឈ្មោះ ជា លាង​ហេង ជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ ថា​ត ម៉ា​រី ទាំង​២​នាក់ ជា​មន្ត្រី​បំរើកា​រងារ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​កោះកុង ។ ភាគហ៊ុន​ទី​២/ គឺ​លោក ស្នងការ​នគរបាល​ខេត្តកោះកុង និង​ភរិយា​របស់លោក​តែម្តង ។​
​ប្រភព​ជាច្រើន​រិះគន់ថា បន​ល្បែង​ខាងលើ ដោយសារតែ​មេបន​ល្បែង សុទ្ធតែ​មន្ត្រី​ស៊ី ប្រាក់ខែ​រដ្ឋាភិបាល ហើយ​មាន​តួនាទី​ធំៗ ទើប​គ្មាន​ការបង្ក្រាប​ទោះបី​សមត្ថកិច្ច​ក្នុង​ខេត្ត​ដឹងថា បន​ល្បែង​មួយ​នេះ​ប្រើ​ច្បាប់​សេះ​ហោះ​ក៏ដោយ ។​

​សមត្ថកិច្ច​ក្នុង​ខេត្ត​ក៏​ដឹង​ដែរ​ថា បន​ល្បែង​មួយ​នេះ បាន​បង្ក​អសន្តិសុខ​ក្នុង​ទី​រួម​ខេត្ត​ជា ច្រើន​ករណី​ជាក់ស្តែង​នៅ​ចុងឆ្នាំ​២០១៦ ជន​ស៊ីវិល​ម្នាក់ ដោយសារ​ចាញ់​ក្នុង​បន​ល្បែង​នេះ ច្រើន​ពេល​បាន​ក្លាយជា​ចោរប្លន់​សំលាប់​អ្នករត់ម៉ូតូឌុប​នៅ​ភូមិ​ប៉ាក់​ខ្លង ឃុំ​ប៉ាក់​ខ្លង រកមុខ​មិនទាន់ ឃើញ​ផង ។ ករណី​ទី​២ មន្ត្រី​ប៉ូលីស​ព្រំដែន​គោក​ម្នាក់​ដោយសារ​ចាញ់​បន​ល្បែង​មួយ​នេះ​ច្រើន ពេក​បាន​ក្លាយខ្លួនជា​ចោរ គាស់​ឃ្លាំង​អាវុធ​ក្នុង​អង្គភាព​របស់ខ្លួន ហើយ​ត្រូវបាន​លោកស្នងការ បិទបាំង​រឿងនេះ ដោយសារតែ​ជនសង្ស័យ​រូបនោះ​ជាម​នុស្ស​ជំនិត​របស់លោក​ស្នងកា​រ ហើយ​ត្រូវ បាន​លោកស្នងការ​ចាត់​ឲ្យ​ទៅ​យាម​នៅ​បន​ល្បែង​នោះ​ទៀតផង ។​

ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើនេះ ភ្នំពេញ​ថ្មី ព្យាយាម​ទាក់ទង​លោកស្នងការ ដើម្បី​បកស្រាយ​បញ្ហា​នោះដែរ ប៉ុន្តែ​មិនទាន់ អាចទាក់ទង​បាន​នៅឡើយ​ដោយសារ​ទូរស័ព្ទ​ច្រើនដង​តែ​មិន​ចូល ។​

​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ស្នើសុំ​ដោយ​ទទូច​ជាថ្មី​ម្តងទៀត​ទៅ​សម្តេច ហ៊ុន សែន មេត្តា​ចាត់វិធានការ បង្ក្រាប​បន​ល្បែង​មួយ​នេះ​ផង ព្រោះថា បើ​ចាំ​សមត្ថកិច្ច​ខេត្តកោះកុង​បង្ក្រាប​នោះ​គឺ​មិន​ងាយ​នោះ ទេ​ព្រោះ​ពួកគេ​សុទ្ធតែ​ទទួលបាន​កម្រៃ​ក្រាស់ក្រែល​ពី​បន​ល្បែង​ខុសច្បាប់​មួយ​នេះហើយ ។ ដូច្នេះ​មានតែ​សម្តេច​ប៉ុណ្ណោះ ទើប​បង្ក្រាប​បន​ល្បែង​ពាលា​អាវ៉ាសែ​មួយ​នេះ​បាន ដោយ​ប្រសិទ្ធភាព ៕

 

53160491_527795787628102_2042985616219570176_n ជនជាតិត្រូវគេសម្លាប់ 53889963_527795700961444_3853169891733405696_n

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130