ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រទះឃើញ​គំនរ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ​ត្រៀម​ដឹកចេញទៅ​វៀតណាម​

​ខេត្តរតនគិរី ៖ ក្រុម​អ្នកសារព័ត៌មាន​បាន​ប្រទះឃើញ​គំនរ​ឈើ​ច្រើន​ម៉ែត្រ​គីប ស្ថិតនៅ​ភូមិ​ដរ​ធំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ដែល​ស្ថិតក្នុង​តំបន់​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ ហើយ​ដែល​គេ​ដឹងថា ឈើ​នោះ​ត្រៀម​នឹង​ដឹក​ចេញ ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​ឆាប់ៗ​ខាងមុខនេះ​តាម ច្រករបៀង​មួយចំនួន​ដែល​សមត្ថកិច្ច បាននិងកំពុង​បើកភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន ឈើ​នោះ​រួមមាន ច្រក​ភូមិ​ភិ ច្រក​ភ្នំ​ក្រហម ច្រក​ភូមិ​ឡុំ​ជាដើម ។​

​តាម​ពលរដ្ឋ​រាយការណ៍​មក​ថា ជំនួញ​ឈើ​បាន​ចាប់​កក្រើក​ឡើងវិញ​ហើយ​នៅ​ខេត្ត​រតនគីរី បន្ទាប់ ពី​សាកល្បង​សមត្ថភាព​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ដែល​ទើប​ឡើងកាន់តំណែង​ថ្មី ។​

​ពាក់ព័ន្ធ​ករណី​ជំនួញ​ឈើ​នេះ​គេ​សង្កេតឃើញ​ព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា​ជា​រៀងរាល់​យប់​គេ​សង្កេតឃើញ​មាន​គោយន្ត យ៉ាងហោចណាស់​ចំនួន​៣​គ្រឿង ដឹកឈើ​អារ​ចម្រុះ​គ្រប់​ប្រភេទ ចូលក្នុង​ទីតាំង​ស្តុក​ឈើ​៣​កន្លែង ក្នុង​ក្រុង​បាន​លុង​ដូច​ជាទី​១ ដេប៉ូ​ឈ្មោះ ប្រាក់ សឿន​, ទី​២​ដេប៉ូ​ឈ្មោះ ងិន អូន និង​ទី​៣ ដេប៉ូ ឈ្មោះ ចែ រី ហើយ​គោយន្ត​ទាំងនេះ ដឹកឈើ​អារ ចេញពី​តំបន់​ព្រៃ​ផ្តល់​ផល និង​ព្រៃ​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត ដោយ​គ្មាន​វិធានការ​គ្រប់គ្រង ត្រួតពិនិត្យ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​ឡើយ​។

​ក្រុម​ឈ្មួញ​ឈើ​ខាងលើនេះ បានរៀបចំ​ក្រុមការងារ​មួយ​ច្បាស់លាស់ ក្នុងនោះ​ពួកគេ​បាន កាប់រំលំ និង​ប្រមូល​ឈើ ក្នុង​តំបន់​ព្រៃ​ដែលមាន​ត្រង់សឺន័រ​ជាច្រើន​គ្រឿង (​កាប់រំលំ​, អារ​) និង​គោយន្ត​កន្ត្រៃ​ប្រមូល​អូសទាញ​ស្តុក​ពី​តំបន់​ព្រៃ​។ ក្រោយមក​ក៏មាន​ក្រុម​គោយន្ត​ជាច្រើន គ្រឿង ប្រមូល​ដឹក​ពី​តំបន់​ព្រៃ​ទាំងនោះ មក​ផ្គត់ផ្គង់​នៅ​ដេប៉ូ​ទាំង​៣​ខាងលើ​។

​ទាក់ទង​ព័ត៌មាន​ខាងលើនេះ​ក្រុម​ឈ្មួញ​ដែលមាន​ឈ្មោះ​ខាងលើ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការ បំភ្លឺ​នៅឡើយ ដោយ​ពុំមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាងថា ករណី​ជំនួញ​ឈើ​ដដែលៗ​នេះ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ ហើយ​អាច​និយាយថា គេ​បាន​សែន​អស់ហើយ​មុននឹង​ប្រកប​របរជំនួញ​ឈើ​ខុសច្បាប់​នោះ ៕

 

 

53533218_843941665944174_7603887882696130560_n 53681253_843941652610842_830170779785101312_n 53799388_843941612610846_4064847621204738048_n 53654702_843941592610848_3883817640191328256_n fn-2019-03-12-13-22-08-0

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130