ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់​យក​ភ្លើង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​សង្ស័យ​ខឹង​ឪពុកម្តាយ​

​ក្រចេះ ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យថា ខឹង​ឪពុកម្តាយ​លក់​ផ្ទះ​ឲ្យ​គេ បាន​យក​ភ្លើង​មក​ដុត​ផ្ទះ​ឆេះ​ខ្ទេច​កាលពី​វេលា​ម៉ោង ១ និង ១៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​វេ​វ​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ចេ​ត យុំ ភេទ​ស្រី អាយុ ៦២​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ ៧.៥x១៥​ម៉ែត្រ បាន​លក់​ឲ្យ​ទៅ​អ្នកដទៃ ក្នុងតម្លៃ ៥០០០$ តែ​គេ​ពុំទាន់ មក​ធ្វើ​ការរុះ​រើស​ទេ​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ អែល ហ៊ីម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម (​ត្រូវជា​កូន​ម្ចាស់ផ្ទះ​) ជា​អ្នកធ្វើ​សកម្មភាព​ដុត ក្រោយ​កើតហេតុ បាន​រត់​គេចខ្លួនបាត់ ៕

 

photo_2019-03-14_11-29-18 photo_2019-03-14_11-29-16

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130