ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​ជាប់​អូស​ប្រមាណ​២០​ម៉ែត្រ​សំណាងល្អ​ម្ចាស់​របួសស្រាល​

​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ បាន​បើក​បុក​ម៉ូតូ​មួយគ្រឿង កល់​ជាប់​ពីក្រោម​រថយន្ត ហើយ​អូស​ទាំង​មនុស្ស​ទាំង​ម៉ូតូ ប្រមាណ​២០​ម៉ែត្រ ទើប​រថយន្ត​ឈប់ ប៉ុន្តែ សំណាងល្អ​អ្នកជិះ​ម៉ូតូ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៩ តាមផ្លូវ​ជាតិ​លេខ​៤ ខាងកើត​ជាប់​ស្តុ​ប កែង​ផ្លូវ​ឈ្នះ ឈ្នះ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។ តាម​ព័ត៌មាន​ដំបូង​ឡើយ​បុរសរងគ្រោះ ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1L-5337 ធ្វើដំណើរ​ពី​កើ​តទៅ​លិច សសៀរ​តាម​របាំ​ទ្រូងផ្លូវ លុះដល់​បើក​ប្តូរ​គន្លង មក​ខាងស្តាំ​វិញ ត្រូវបាន​រថយន្ត​កុងតឺន័រ ពណ៌​ទឹកប្រាក់ ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7371 បើក​បុក​ពីក្រោយ កល់​ជាប់​ម៉ូតូ​ពីក្រោម ទាំង​មនុស្ស អូស​២០​ម៉ែត្រ ទើប​រថយន្ត​ឈប់​ស្ងៀម ៕

 

 

photo_2019-03-14_14-24-15 photo_2019-03-14_14-23-46

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130