ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ងាប់​គោ​អស់​២​ក្បាល​

​កំពង់ចាម ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​នៅត្រង់ចំណុច​ភូមិ​ថ្មី​(​ក​) ឃុំ​រកា​គយ​​ស្រុក​កងមាស ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ រួមទាំង​ងាប់​គោ​២​ក្បាល​ផងដែរ ។ ចំណែក​មូលហេតុ​បណ្តាល​ឲ្យ​ចេះ​មិនទាន់​ដឹង​នៅឡើយ ។​

​ចំពោះ​ករណីនេះ សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ បាន​ចុះជួយ​ធ្វើការ​ពន្លត់ រហូតមកដល់​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង ហើយ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល ដល់ផ្ទះ​ប្រជាពលរដ្ឋ​បន្តទៀត​នោះឡើយ ៕

 

photo_2019-03-14_11-43-23-768x1024 photo_2019-03-14_11-43-28-768x1024

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130