ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើក​ម៉ូតូ​លឿន​ជ្រុល​ដួល​ខ្លួនឯង​បោក​ក្បាល​នឹង​ថ្នល់​បាក់ក​ស្លាប់​

​បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណដែល​ជិះ​ម៉ូតូ​លឿន ហើយ​ធ្លាក់​ជង្ហុក​ដួល​ខ្លួនឯង​បោក​ក្បាល​នឹង​ថ្នល់ បណ្តាលឱ្យ​បាក់ក​ស្លាប់ កាលពី​រសៀល​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងមុខ​វត្ត​នាង​លេ​ម ស្ថិតក្នុង​ភូមិ​នាង​លេ​ម ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ​រ៉េត រ៉ា​ន់ អាយុ​៥១​ឆ្នាំ នៅ​ភូមិ​បា​ដាក​ត្បូង ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1D9318​តែម្នាក់ឯង​យ៉ាង​លឿន ខណ​មកដល់​ចំណុចកើតហេតុ​ក៏​ធ្លាក់​ជង្ហុក ដួល​បោក​ក្បាល​នឹង​ថ្នល់​បណ្តាលឱ្យ​បាក់ក​ស្លាប់​តែម្តង ៕

 

photo_2019-03-14_10-36-27

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130