ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គលេខាធិការ​ក្លិប​ក្រសួងការពារជាតិ​បញ្ជាក់​មូលហេតុ​ដែល​ប្ដូរ​ឡូហ្គោ​ថ្មី​

​កីឡា ៖ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​បានបង្ហាញ​ឡូហ្គោ​ថ្មី កាល​ល្ងាច​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ដើម្បី​ឲ្យ​ប្លែក​ពី​ស្ថាប័ន​ការងារ​របស់ខ្លួន​។ នេះ​បើតាម​ការពន្យល់​ពី​លោក ខូវ ឆាយ ដែលជា​អគ្គលេខាធិការ​។​

​អ្នកជំនួញ​ដដែល​ឲ្យ​ដឹងថា ក្រោយ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ ក្លិប​ក៏​សម្រេច​ជ្រើសរើស​រចនាបថ​ថ្មី​ដែលមាន​លក្ខណៈ​ទៅនឹង​ក្រសួងការពារជាតិ តែ​មិន​យក​លំនាំ​ទាំងស្រុង​ដូច​មុន​ទេ​។​

​លោក ខូវ ឆាយ លម្អិត ៖ «​ដោយសារ​ឡូហ្គោ​ចាស់​ជា​របស់​ក្រសួងការពារជាតិ​ទាំងមូល ដោយ​យើង​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ទៅ យើង​សម្រេច​ថា ឡូហ្គោ​ក្លិប​បាល់ទាត់ គ្រាន់តែ​ស្រដៀង តែ​មិនគួរ​យក​ឡូហ្គោ​ក្រសួងការពារជាតិ​ទាំងមូល​យកមកប្រើ អ៊ីចឹង​យើង​សម្រេចយក​ឡូហ្គោ​តំណាង​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ដែល​ផ្ទុយ​ពី​ក្រសួង​ដែល​ទូលំទូលាយ​ពេក​»​។​

​គួរ​ដឹង​ដែរ​ថា ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​បានឈ្នះ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចំនួន​៣​លើក នៅ​ឆ្នាំ​២០១០, ២០១៦ និង​២០១៨ តែ​មិនទាន់​ឈ្នះ​ជើងឯក MCL នៅឡើយ​ទេ​គិតពី​ឆ្នាំ​២០០៥​មក​។​

​ក្រុម​ដឹកនាំ​ដោយ​គ្រូ​បង្គោល ភា សុ​ភ័​ក្ត្រា នៅ​រដូវ​កាល​២០១៩ ទទួលបាន​ម្ចាស់​ឧបត្ថម្ភ​ថ្មី និង​បាន​នាំចូល​កីឡាករ​អាហ្វ្រិក​ស្បែក​ខ្មៅ​ជា​លើកដំបូង​ផងដែរ​៕ អត្ថបទ ៖ CNCC

a471-715x400

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130