ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម កាត់បន្ថយ​ចំនួន ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់​

​វៀតណាម ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម បាន​ឯកភាព​លើ​សេចក្ដីសម្រេច​មួយ កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បង្កើត​មូលដ្ឋាន​ច្បាប់ សម្រាប់​កាត់បន្ថយ​អង្គភាព​រដ្ឋបាល​កម្រិត​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Vietmannet​។​

​គណៈកម្មាធិការ​កណ្ដាល​ទី​១២ នៃ​គណៈ​បក្សកុម្មុយនិស្ត វៀតណាម​បានចេញ​សេចក្ដីសម្រេច​លេខ 18-NQ/TW ចុះ​ថ្ងៃទី​២៥​តុលា ឆ្នាំ​២០១៧ ព្រមទាំង​ការិយាល័យ​នយោបាយ បានចេញ​សេចក្ដីសម្រេច​លេខ 37-NQ/TW ចុះ​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ​២០១៨ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម បាន​យល់ស្រប​លើ​សេចក្ដីសម្រេច​មួយ ដើម្បី​រៀបចំ​ឡើងវិញ​នូវ​អង្គភាព​រដ្ឋបាល​កម្រិត​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ សម្រាប់​ឆ្នាំ​២០១៩-២០២១ ដើម្បី​កាត់បន្ថយ​ចំនួន​អង្គភាព​រដ្ឋបាល​កម្រិត​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់​។​

​អនុប្រធានរដ្ឋសភា​វៀតណាម លោក Uong Chu Luu បញ្ជាក់ថា ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ ដែល​មិនអាច​ឆ្លើយតប​នឹង​លក្ខណៈវិនិច្ឆ័យ​ដែល​ត្រូវ​បានសម្រេច នឹងត្រូវ​រៀបចំ​ឡើងវិញ ក្នុង​ឆ្នាំ​២០១៩​។ ចំណែក​នៅ​សេសសល់ នឹង​រៀបចំ​នៅ ២​ឆ្នាំ​បន្ទាប់​។​

​យោងតាម​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​វៀតណាម ការរៀបចំ​ឡើងវិញ​អង្គភាព​រដ្ឋបាល អំឡុង​កំណែទម្រង់សេដ្ឋកិច្ច​នេះ នឹង​បង្ក​ផល​វិជ្ជមាន ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការវិនិយោគ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក្នុងស្រុក និង​ធ្វើ​ឲ្យ​សេវាសាធារណៈ​កាន់តែ​ខិតជិត​ប្រជាជន​របស់ខ្លួន​៕

5c89ca9421b56_1552534140_large-715x400

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130