ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​ក្រសួង​សង្គមកិច្ច​ចោទប្រកាន់​លោក នូ នី​ម និង​លោក សៅ ឡែ​ន ថា អាង​រដ្ឋមន្ត្រី កូរ​ពេញ​ក្រសួង​

​ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា មន្ត្រីរាជការ​ភាគច្រើន​នៅ​ក្រសួង​សង្គមកិច្ច​អតីត យុទ្ធជន និង​យុវ​និតិ​សម្បទា បានធ្វើការ​ចោទប្រកាន់​មន្ត្រី​២​រូប នៃ​ក្រសួង​នេះ ដោយ​មួយរូប​មាន ឋានៈ​ជា​រដ្ឋលេខាធិការ និង​មួយរូប​ទៀត​មាន​ឋានៈ​ជា​អគ្គនាយកដ្ឋាន​ថា អាងខ្នង​លោក វង សូត ជា​រដ្ឋមន្ត្រី ហើយ​ប្រើ​អំណាច​ដើរ​កកូ​កកាយ​ពេញ​ក្រសួង រហូត​ធ្វើ​ឲ្យ​រដ្ឋលេខាធិការ​អនុ​រដ្ឋលេខា ធិ​ការ​មួយចំនួន​វិលមុខ​លែង​ចង់​ហ៊ាន​ចូលធ្វើការ ។​
​ ​​ប្រភព​ខាងលើ​បញ្ជាក់ថា មន្ត្រី​២​រូប​ដែល​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​នោះ គឺ​លោក នូ នី​ម ជា​រដ្ឋលេខាធិការ ដែល​គេ​ស្គាល់​ថា ជា​មិត្ត​ភ័​ក្រ​ជិតស្និទ្ធ​លោក​រដ្ឋមន្ត្រី​និង​លោក សៅ ឡែ​ន ហៅ​ក្រៅ​ថា សម្តេច ឡែ​ន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ។ មន្ត្រី​ទាំង​២​រូបនោះ​ត្រូវបាន​មន្ត្រី រាជការ​ក្នុង​ក្រសួង​ចាត់ទុកជា​ខ្លា​កំណាច​ទាំង​២ ដែល​គ្របដណ្តប់​ក្រសួង​សង្គមកិច្ច ហើយ​មិន អាច​អ្នកណា​ហ៊ាន​ប៉ះពាល់​នោះឡើយ ។​
​ ​
​តាម​ព័ត៌មាន​ដែល​ទទួលបាន​លោក លោក​នួ នី​ម ប្រើ​អំណាច​យក​កូនបង្កើត​របស់ខ្លួន ដែលមាន ឋាន​ត្រឹម​អនុប្រធាន​ការិយាល័យ​នៅ​រដ្ឋសភា មក​ធ្វើជា​ប្រធាន នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក នៅ​ក្រសួង​សង្គមកិច្ច​ព្រមទាំង​បាន ប្រកាស​ដោយផ្ទាល់​ទៀតផង​ឬ​អាច​និយាយថា ឪពុក​បង្កើត ប្រកាស​កូន​ខ្លួនឯង​ចូលកាន់​តំណែង​ដោយ​មិន​អៀនខ្មាស់​ថែមទៀត ។​

​ ​​មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច​បានលើកឡើង​ថា វា​ជា​រឿង​ដែល​គួរអោយ​សោកស្តាយ ចំពោះ​ការមើលរំលង​មន្ត្រី​ចាស់ៗ​ក្នុង​ស្ថាប័ន​ដែល​ខិតខំ​បំពេញការងារ​ស្ទើរតែ​ដល់​អាយុ​ចូលនិវត្តន៍​មិនបាន​កាន់តំណែង​ធំ​ដូច​កូន​អ្នកមានអំណាច​ដូច​លោក នូ នី​ម ឡើយ​។ ពួកគាត់​បាន​លើក​ជា សំណួរ​ថា ចុះ​មន្ត្រី​ដែល​នៅក្នុង​ក្រសួង​ខ្វះ​អ្នកមាន​សមត្ថភាព​ឬ​យ៉ាងណា បានជា​យក​មន្ត្រី ខាងក្រៅ​មក​ធ្វើ ហើយ​ថែមទាំង​ជា​កូនបង្កើត​របស់ខ្លួន​ទៀត​នោះ ។​

​ ​​តាម​ព័ត៌មាន​ទទួលបាន​ពី​មន្ត្រីរាជការ​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មន្ត្រីរាជការ​ក្នុង​ក្រសួង​សង្គម កិច្ច​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​រួមទាំង​បក្សពួក​ដែល​តែងតែ​យក​អំណាច​មក​កៀប សង្កត់​ថ្នាក់ក្រោម រួមទាំង​ប្រើ​ឥទ្ធិពល​បក្សពួកនិយម​គ្រួសារនិយម​បង្ក​ការបែងចែក​បក្សពួក ការ​ថ្នាំងថ្នាក់ រហូត​មាន​មន្ត្រី​មួយចំនួន​អសកម្ម​ការងារ​ថែមទៀត ខណដែល​ពួកគាត់​មិន​ពេញ ចិត្ត​និង​អំពើ​មិន​ប្រក្រតី​ខាងលើនេះ ។

​ ​​ទន្ទឹមនឹង​ការចោទប្រកាន់​ខាងលើ ស្រាប់តែ​ពេល​ថ្មីៗ​នេះ ក៏​មានការ​បែកធ្លាយ​សារ​សម្លេង របស់ រដ្ឋលេខាធិការ​មួយរូប​ផ្ញើ​សារ​ចូលក្នុង​គ្រូ​ប​ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច សម្តែង​ការខឹង សម្បារ យ៉ាងខ្លាំង​ចំពោះ​អគ្គនាយក​លោក សៅ ឡេ​ន ករណី​ធ្វើឯកសារ ខុស​នីតិវិធី ហើយ​រាល់ ឯកសារ​ត្រូវ​ឆ្លង​លោក នូ នី​ម ជាមុនសិន​។ រហូត​ធ្លោយមាត់​សួរថា តើ​ក្រសួង​សង្គមកិច្ច​ដឹកនាំ ដោយ​រដ្ឋមន្ត្រី នូ នី​ម ឬ រដ្ឋមន្ត្រី វង សូត​? ប៉ុន្តែ ចម្ងល់​នេះ​ប្រហែល​មិនមែន​មានតែ​រដ្ឋលេខាធិកា​រ មួយ​រូបនេះ​ឆ្ងល់​ទេ គឺ​មន្ត្រី​ពេញ​ក្រសួង​ក៏​ឆ្ងល់​ដូចគ្នា​ដែរ ។

​ ​​គួ​រម្លឹកថា កាលពី​ចុងខែ​មករា​ក្នុង​អង្គសន្និបាត​ក្រសួង​លោក នូ នី​ម បាន​វាយប្រហារ អង្គភាព ជាច្រើន​ថា​មិនចេះ​ធ្វើការ ធ្វើ​ការខុស​នីតិវិធី ខណៈពេលដែល​គ្រប់​អង្គភាព បាន​ខិតខំ ធ្វើការ ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ស្របតាម យុទ្ធសាស្ត្រ​របស់​ក្រសួង និង​គោល នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល កត្តា​ទាំងនេះហើយ​បានធ្វើអោយ​ថ្នាក់ដឹកនាំ ប្រធាន​អង្គភាព មិន​សប្បាយចិត្ត​ជាខ្លាំង​ចំពោះ​សំដី​ដែល​និយាយ​មិន​ញញើត​នៅមុខ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​សន្និបាត​នោះ ។​

​ ​​ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​បន្ទប់ធ្វើការ​របស់​លោក នូ នី​ម និង លោក សៅ ឡែ​ន វិញ គឺ​យក​បន្ទប់​នាយកដ្ឋាន​មួយ​មក​ធ្វើជា​បន្ទប់​ផ្ទាល់ខ្លួន​តែម្តង​គឺ​ធំ​ណាស់​ឬ​អាច​និយាយថា បន្ទប់​នោះ អាច​ចែកជា​បួន​ទៅ​ប្រាំ​បន្ទប់​សម្រាប់​ថ្នាក់ដឹកនាំ​ផ្សេងទៀត​និង​មាន​សម្ភារៈប្រើប្រាស់​ទំនើបៗ ខណៈពេលដែល​ថ្នាក់ដឹកនាំ​មួយចំនួន​មាន​បន្ទប់​តូចៗ គ្មាន​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់​នៅឡើយ ហើយ​កុំ​និយាយ​ដល់​ភាពទំនើប ។ ចំណែក​លុយ​បេសកកម្ម​របស់​មន្ត្រីរាជកា​រ​បុគ្គលិក​វិញ​គឺ លំបាក​ដូច​អូស​ឫស្សី​ច្រាស់ចុង ហើយ​ម្តង​គេ​ថា ខុស​នេះ​ខុស​នោះ ចាំ​ឆ្លង​នេះ​ឆ្លង​នោះ​សិន រហូត​មានការ​លើកឡើងថា សុំ​លុយ​បេសកកម្ម​ដូច​សុំ​ភ្លើង​យក្ស ខណ​ធ្វើ​ការជូន​រដ្ឋ​សុំ​លុយ រដ្ឋ​សោះនឹង ។

​ ​​ប្រភពព័ត៌មាន​មួយ​ឲ្យ​ដឹងថា លោក នូ នី​ម កាលពី​នៅ​ជា​ប្រធាន​មន្ទីរ បាន​ត្រូវ​អង្គភាព ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ម្តង​រួចមកហើយ តែ​ត្រូវបាន​ស្ងាត់​ទៅវិញ ។​

​ ​​ដោយឡែក​លោក សៅ ឡែ​ន អគ្គនាយក​រដ្ឋបាល​ថ្មី អតីត​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ ក្រសួង​សង្គមកិច្ច កាល​ធ្វើជា​ប្រធាន​នាយកដ្ឋាន​ក៏ត្រូវ​រង​នូវ​ការ​ចោទថា បាន​កេ​ញ​ប្រវ័ញ្ច លុយ​បេសកកម្ម របស់​ថ្នាក់​ដឹក នាំ និង​មន្ត្រី​ក្នុង​ក្រសួង​ជាច្រើន មាន​អ្នកខ្លះ​តវ៉ា​បាន​ខ្លះៗ អ្នក​មិន​តវ៉ា​គឺ​អត់​បាន​អ្វី​ទាំងអស់ ។​

​ ​​ពាក់ព័ន្ធ​ភាព​អសកម្ម រួមទាំង​ការរិះគន់​ខាងលើនេះ មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច​បានស្នើ សុំ​ផ្ទាល់​ទៅ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មេត្តា​ពិនិត្យ​ពិចារណា​ក្នុងការ​អនុវត្ត​អភិក្រម ទី​៥ សម្រាប់​មន្ត្រី​អសកម្ម​ទាំងនោះ​ផង ព្រោះថា បើ​រក្សាទុក​តំណែង​មន្ត្រី​ទាំងនេះ កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ក្រសួង​មួយ​នេះ​នឹង​ធ្លាក់ចុះ​សាធារណជន​អស់ជំនឿ​រួមទាំង​ពុំមាន​ការរីក ចម្រើន​នោះឡើយ ។​

​ ​​យ៉ាងណាក៏ដោយ​ភ្នំពេញ​ថ្មី​មិនទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក នូ នី​ម និង​លោក សៅ ឡែ​ន នៅឡើយ​នោះទេ ទាក់ទិន​ការចោទប្រកាន់​ខាងលើនេះ ។ ប៉ុន្តែ​ភ្នំពេញ​ថ្មី​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក​ទាំង​២ ដើម្បី​តម្លាភាព​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន ព្រោះថា ព័ត៌មាន​ខាងលើនេះ​ទទួល​បានតែ​ភាគី​ម្ខាង​ប៉ុណ្ណោះ ៕

 

 

853507040_179610 855004813_117784

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130