ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​៣​កន្លែង​ផ្សេងគ្នា​នៅ​ស្រុក​លំផាត់​

​ខេត្តរតនគិរី ៖ កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត និង​កម្លាំង​អធិការនគរបាល​ស្រុក​លំផាត់ ដោយមាន​ការសម្របសម្រួល​ពី​លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​និង​លោក​បូរ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់​៣​កន្លែង​ដាច់ដោយឡែក​ពីគ្នា​។​

​ករណី​ចុះបង្ក្រាប​ជីក​រ៉ែ​ត្បូង​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវ​និង​ថ្ងៃ​១៤ ខែមីនា ឆ្នាំ​២០១៩ ត្រង់ចំណុច​ចម្ការ​ស្វាយរ​ចន្ទី និង​ចម្ការកៅស៊ូ នៅត្រង់ចំណុច​ភូមិ​ចាង​រា ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្ត​រតនគីរី​។​
ក្នុងនោះដែរ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​និង​ដកហូត​សម្ភារ​:​មួយចំនួន រួមមាន​: ម៉ូតូ​៩​គ្រឿង -​សម្រាប់​រែង​អាចម៍​ត្បូង​៥​តង់ -​និង​ឧបករណ៍​សម្រាប់​យក​ត្បូង​ផ្សេងទៀត​ផងដែរ​។​
បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​សម្ភារ​:​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​អូ​ស៊ិន​លែ​រ៍ ដើម្បី​រង់ចាំ​ស្អែក​កម្លាំង​ជំនាញ​និង​បន្ត​ចុះ​ស្រាវជ្រាវ​បន្តទៀត​។​
​សូមបញ្ជាក់ថា ខណ​:​ដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​ខាងលើនេះ​ដោយ​កម្មករ​បានដឹងខ្លួន​ជាមុន​ហើយ​នាំគ្នា​រត់គេចខ្លួន​បាត់អស់ ទុក​តែ​មធ្យោបាយ​និង​សម្ភារ​:​ប្រើប្រាស់​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ចុះ​អនុវត្ត​តែ​ស្រុក​លំផាត់​មួយ ដោយឡែក​នៅ​ស្រុក​បរ​កែវជា​ច្រើន​កន្លែង​ទៀត​មិន​ចុះ​អនុវត្ត ឬមួយ​បាន​លាភ​សក្ការ​:​ហើយ​ទេ​ដឹង​?៕

 

853503760_182514 855005957_117254 853504225_180951 855002412_117850

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130