ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​យកមក​ដុំ​បំបែក​យក​រំសេវ​ផ្ទុះ​រងរបួស​ធ្ងន់​

​ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ខណ​:​រពឹសដៃ​យក​គ្រាប់មីន​មិនទាន់​ផ្ទុះ​មក​ដំ​បំបែក​យក​រំសេវ ស្រាប់តែ​ផ្ទុះ​ភឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។​ហេតុការណ៍​នេះ​កើតឡើង​កាល​កាលពី​វេលា​ម៉ោង​១០.​និង​០០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សេវ សិញ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ច្រាយ មាន​ទីលំនៅ ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បងប្អូន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ​៕

 

855002147_116965 853536919_117451 853437903_218317 855002241_116383

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130