ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ហ៊ុន សែន អំពាវនាវ​ដល់​អ្នកវិនិយោគ​កូរ៉េ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ នៅ​កម្ពុជា​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​អ្នកវិនិយោគ​កូរ៉េ ដែល​មិនទាន់​បានមក​កម្ពុជា សូម​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ ។​

​ការ​ថ្លែង​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច ហ៊ុន សែន និង​លោក​ប្រ​ធានា​ធីប​តី​កូរ៉េខាងត្បូង មូ​ន ចេ​អ៉ី​ន អញ្ជើញ​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់ នាឱកាស​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ រាជធានី​ភ្នំពេញ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ៕

 

fn-2019-03-15-13-23-49-3 fn-2019-03-15-13-23-26-7

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130