ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម​សោកស្តាយ​ចំពោះ​ការបដិសេធ​របស់​ម៉ាឡេស៊ី​ពាក់ព័ន្ធ​ការស្នើ​ឲ្យ​ដោះលែង​ស្ត្រី​វៀតណាម​

​វៀតណាម ៖ ស្ថានទូត​វៀតណាម​នៅ​ម៉ាឡេស៊ី​បាន​និយាយថា ខ្លួន​មានការ​សោកស្តាយ​ចំពោះ​ការបដិសេធ​របស់​តុលាការ​ម៉ាឡេស៊ី​ក្នុងការ​ទម្លាក់​ការចោទប្រកាន់​ឃាតកម្ម​ប្រឆាំងនឹង​លោកស្រី Doan Thi Huong​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន VN Express​។​

​ការសោកស្តាយ​នេះ​បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី​បានសម្រេច​ចិត្ត​បន្ត​ការកាត់ទោស​ស្ត្រី​វៀតណាម​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​លោក Kim Jong-nam និង​ក្រោយពី​ជនជាប់ចោទ​ម្នាក់ទៀត​ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុងករណីនេះ​ជា​ស្ត្រី​ឥណ្ឌូនេស៊ី​ត្រូវបាន​ដោះលែង​កាលពីពេល​ថ្មី​កន្លងទៅនេះ​។​

​លោក Le Quy Quynh ឯកអគ្គរាជទូត​វៀត​ណា​ម​បាន​ប្រាប់ VN Express ថា “​ប្រទេស​វៀតណាម​នឹង​បន្ត​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងមក​លើ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ធានា​ការកាត់ក្តី​ដោយ​យុត្តិធម៌ និង​កំណត់​សេរីភាព​របស់លោក​ស្រី​។​

​លោកស្រី ហួង អាយុ​៣០​ឆ្នាំ​និង​ស្ត្រី​ម្នាក់​ឈ្មោះ Siti Aisyah អាយុ​២៦ ឆ្នាំ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​រយៈពេល​១ ឆ្នាំកន្លះ​ពីបទ​សម្លាប់ Kim Jong-nam ដែលជា​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដោយ​ប្រើ​ថ្នាំពុល VX ដែលជា​អាវុធ​គីមី​ហាមឃាត់​លាបមុខ​របស់គាត់​នៅ​អាកាសយានដ្ឋាន​គូ​ឡា​ឡាំ​ពួ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧៕

Malaysia122111735AM

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130