ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ហៅ​ម៉ូតូ​ជិះ​ដល់​កន្លែង​ស្ងាត់​បាញ់គំរាម​៦​គ្រាប់​ប្លន់​យក​ម៉ូតូ​

​ភ្នំពេញ​៖ នៅ​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​ផ្លូវលំ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ករណី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​បាញ់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ពី​អ្នករត់ម៉ូតូឌុប​តែ​មិនបាន​សម្រេច ដោយសារ​ម្ចាស់​ម៉ូតូ​ប្រ​តាប​ប្រតប់​ជាមួយ​ធ្វើ​ឲ្យ​ជនល្មើស​របូត​កាំភ្លើង​ក៏​ប្រញាប់​គេចខ្លួន​បាត់ស្រមោល​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ន សុខ​ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៧ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1E-3900 រងរបួស​ក្បាល​ចំហៀង​ខាងឆ្វេង​១​គ្រាប់ កដៃ​ស្តាំ​១​គ្រាប់ ស្មារ​ខាងឆ្វេង​១​គ្រាប់ (​រងរបួស​ធ្ងន់​) ។ ក្នុងនោះដែរ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន កាំភ្លើង​ខ្លីម៉ាក រ៉ូឡូ​១​ដើម គ្រាប់​មិនទាន់​ផ្ទុះ​៣​គ្រាប់ និង​ក្បាល​គ្រាប់​ចំនួន​១​។

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ម្តាយ​នៅឯ​ស្រុក​ប្រើ​ឲ្យ​ទៅ​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​រុស្សី លុះ​ត្រឡប់មកវិញ ជិះ​តាមផ្លូវ​វេ​ង​ស្រេង ពី​កើ​តទៅ​លិច ដល់​ចំណុច​ចំណតរថយន្ត​ក្រុង លូ​៥ ក្នុង​ខណ្ឌមានជ័យ មាន​ជនសង្ស័យ​ម្នាក់​ហៅ​ឲ្យ​ឌុប​ជូនទៅ​ខាងក្រោយ​សួន​កាណាឌីយ៉ា ក្នុងតម្លៃ​៤០០០​រៀល ដល់​ចំណុចកើតហេតុ​កន្លែង​ចាក់សម្រាម​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ឲ្យ​ជនរងគ្រោះ​ឈប់ ហើយ​ដក​កាំភ្លើង​ភ្ជង់​តែម្តង ដើម្បី​ប្លន់​យក​ម៉ូតូ តែ​ត្រូវបាន​ជនរងគ្រោះ វាយ​ប្រតាយប្រតប់​គ្នា ឈានដល់​ការបាញ់​៦​គ្រាប់ ផ្ទុះ​៣​គ្រាប់ ត្រូវ​ជនរងគ្រោះ​៣​កន្លែង​របួសធ្ងន់ និង​វាយ​ប្រ​តាប​ប្រតប់​គ្នា​បន្តទៀត រហូត​ធ្លាក់​កាំភ្លើង នៅ​កន្លែងកើតហេតុ ទើប​ប្រញាប់​រត់គេចខ្លួន​បាត់​តែម្តង​។

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ពេទ្យ ក្បែរ​ប៉ុស្តិ៍​ចោមចៅ​១ ជាមុនសិន និង​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច បន្ត​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ចោរប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​បន្តទៀត​៕

 

853536346_117426 855004828_118015 853536928_117209 853537265_118827 853506545_182131

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130