ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ UCL នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​

​កីឡា ៖ ការចាប់​ឆ្នោត​ផ្លូវការ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​ម៉ោង​៦ នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់ UEFA ដែលមាន​ទីតាំង​ស្ថិតនៅ​ទីក្រុង Nyon ប្រទេស​ស្វី​ស​។​

​វគ្គ​៨​ក្រុម​ចុងក្រោយ​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​ជា​អ្នកគាំទ្រ​ដោយសារ​តែមាន​ក្រុម​មកពី​អង់គ្លេស​ដល់​ទៅ​៤​ក្រុម​ដូចជា Manchester United, Liveprool, Manchester City និង​Tottenham Hotspur​។ ចូលរួម​ជាមួយ​ក្រុម​ធំ​៤​ទៀត​គឺ Barcelona, Porto, Juventus និង AFC Ajax​។​

​គួរ​បញ្ជាក់ថា កាលបរិច្ឆេទ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​គឺធ្វើឡើង​នៅ​ថ្ងៃទី ៩/១០ ខែមេសា សម្រាប់​ជើង​ទីមួយ និង​ថ្ងៃទី ១៦/១៧ ខែមេសា ឆ្នាំ​២០១៩​សម្រាប់​ជើង​ទី​ពីរ​៕

5c8b4e4d29748_1552633380_large

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130