ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចោរប្លន់​ផ្ទុះអាវុធ​៣​គ្រាប់​ប្លន់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នៅ​ស្រុក​សំឡូត​

​បាត់ដំបង ៖ ក្រុមចោរ AK បាន​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត កាលពី​វេលា​ម៉ោង ៨​និង​២៥​នាទី​យប់​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៩ ។ ករណីនេះ​កើតឡើង​នៅក្នុង​ចម្ការ​ឥណ្ឌា ស្ថិតនៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា វា​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ បង្ក​ទ្បើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ស្លៀកពាក់​ស៊ីវិល បាន​ប្រើប្រាស់​អាវុធ​អាការ ធ្វើ​សកម្មភាព​ភ្ជង់​ទារលុយ​ម្ចាស់ផ្ទះ ឈ្មោះ សេង វ៉ាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ តែ​ត្រូវ​ម្ចាស់ផ្ទះ​រត់គេចខ្លួន និង​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ​។​

​ករណីនេះ អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ដល់​កន្លែងកើតហេតុ រកឃើញ​គ្រាប់ ដែល​មិនទាន់​បាញ់​ប្រភេទ​អាការ​ចំនួន​២​គ្រាប់ បន្សល់​នៅលើ​ដី​ផងដែរ​៕

 

០១-20

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130