ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពលរដ្ឋ​ចោទ​លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថន វីរៈ ថា ប្រើ​អំណាច​យក​គ្រឿងចក្រ​ឈូសឆាយ ទន្ទ្រាន​កាន់កាប់​ដី​រាប់រយ​ហិកតា​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​”

​ខេត្ត​ព្រះសីហនុ ៖ តាម​ប្រភព​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ខណ​នេះ​មាន​ឧ​ត្ត​ម សេនីយ​និង​មាន​ងា​រ៍​ជា​ឧកញ៉ា​ម្នាក់​ឈ្មោះ ថន វីរៈ កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​របស់ខ្លួន ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រាប់រយ​ហិកតា នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យ៉ាង​អាណាធិបតេយ្យ​ដោយ​យក​គ្រឿងចក្រ​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្ម សិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​រំខាន​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច ជំនាញ​ម្តងណា​ឡើយ​។​

​តាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា ក្រោម​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម សេនីយ៍​ឬ​ឧកញ៉ា ថន វីរៈ បានធ្វើ​សកម្មភាព​ហាមប្រាម ប្រជាពលរដ្ឋ​មិនឱ្យ​ចូលទៅ​ទីនោះ​ទេ ទោះបីជា​ប្រជាពលរដ្ឋ​ខ្លះ​មាន​ដី​កម្មសិទ្ធិ​ក្នុង​តំបន់​នោះ​ក៏ដោយ ។ ប៉ុន្តែ ថន វីរៈ បាន​បញ្ជា​ឲ្យ​ក្រុម ខ្លួន​លប​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​បំផ្លិចបំផ្លាញ ធនធានធម្មជាតិ​ក្នុង​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​បាន​គ្រប់គ្រង​ដី​រាប់រយ​ហិកតា​ឯណោះ ។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ និង​មាន​ងា​រ៍​ជា ឧកញ៉ា ថន វីរៈ កំពុង​ប្រើ​ល្បិចកល​ឆ្ពិន ភ្នែក​តាមរយះ​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់លើ​ក្នុង​បរិបទ “​កន្ទេល​ធំ​បន្លំ​ដេក​” ចង់​កេងចំណេញ និង​ចង់​បន្លំ​ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន ធ្លាប់បាន​បញ្ជាក់ថា ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” ជា​ដី សាធារណៈ​របស់​រដ្ឋ គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​រុករាន​ទន្ទ្រាន​កាន់កាប់ និង​ទិញ​-​លក់​ដី​រដ្ឋ​ឡើយ ទោះបីជា​មានការ​បញ្ជាក់​ពី​មេឃុំ ឬ​ចៅហ្វាយស្រុក​ក៏ដោយ ព្រោះ​ទាំងនោះ គ្រាន់តែ​ជា ថ្នូរ​និង​អំពើពុករលួយ​ប៉ុណ្ណោះ ។

​ការលើកឡើង​ដូច្នេះ ក្រោយពី​មាន​ចលនា​នៃ​ការកាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស ច្បាប់​ពី​សំណាក់​ក្រុម​ជនខិលខូច​នៅតែ​បន្ត​កើតមាន​ដូច​ករណី​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថន វីរៈ នេះ ទោះបីជា​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ខិតខំ ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​បង្ក្រាប​យ៉ាងណាក្តី​។

​លោក លិ​ន សារិន មេឃុំ​រាម បានឱ្យ​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ចំពោះ​ករណី​ខាងលើនេះ​លោក​ពុំមាន​ជាប់​ពាក់ព័ន្ធ​នោះទេ ហើយក៏​មិន​ហ៊ាន​ជាមួយ លោក ថន វីរៈ ដែរ ហើយ​បើ​អ្នកសារព័ត៌មាន​ចង់ដឹង​រឿងនេះ​ច្បាស់ គឺមាន​តែ​លោក​អភិបាលស្រុក​ព្រៃនប់ ឬក៏​អភិបាលខេត្ត​ព្រះសីហនុ តែប៉ុណ្ណោះ​។​

​ទាក់ទិន​ការចោទប្រកាន់​ខាងលើនេះ​ភ្នំពេញ​ថ្មី​មិនទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ និង​មាន​ងារ​ជា​ឧកញ៉ា ថន វីរៈ នៅឡើយ​ទេ ខណដែល​លោក​អភិបាលស្រុក​ព្រៃនប់​ក៏​មិន មិនទាន់បាន​សុំ​ការបញ្ជាក់​ផងដែរ ។​

​សូមជម្រាបថា ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” មាន​ទីតាំង​ស្ថិតនៅ​ទិសនិរតី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅ​ចន្លោះ​រវាង​កោះ​ថ្មី និង​ក្រុងព្រះសីហនុ មាន​ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង​មាន​ចម្ងាយ​ប្រមាណ ១៩៤​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៤​។​

​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ឃុំ​រាម ឃុំ​អូរ​ឧក​ញ្ញ៉ា ហេង ដែល​ស្ថិត​នៅជាប់​ជួរ​ភ្នំ​។ ចំណែក​ខាងកើត​ជាប់ឃុំ​បត់​ត្រង់ ភូមិ​អុង ក្នុង​ឃុំ​រាម និង​ឈូង​សមុទ្រ​ថៃ​។ ខាងលិច​ជាប់​នឹង​ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​។​

​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” មាន​ផ្ទៃដី ២១.០០០​ហិកតា​នេះ​ក្រៅពី​នៅជាប់​មាត់សមុទ្រ ក៏​ស្ថិតនៅក្នុង​តំបន់​ជួរ​ភ្នំ ដោយ​ប្រជុំភ្នំ​នៅ​តំបន់​ទាំងនោះ​ស្ថិតនៅ​រាយប៉ាយ​ពេញ​តំបន់​ហើយ​មាន​រយៈកម្ពស់​ប្រែប្រួល​ពី ៥០​ម៉ែត្រ ដល់ ២៨៤​ម៉ែត្រ ដោយមាន​ភ្នំ​តូច ធំ និង​កោះ​ចំនួន ២ គឺ​កោះ​ថ្មី និង​កោះសេះ​។​

​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” បាន​បើកសម្ពោធ ទទួលស្គាល់ ដោយ​ព្រះ​រាជ្យ​ក្រិ​ត្យ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែលមាន​ទំហំ​ផ្ទៃដី​សរុប ២១.០០០​ហិកតា ដែល​ក្នុងនោះ ១៥.០០០​ហិកតា ជា​ដីគោក​តាម​ឆ្នេរសមុទ្រ និង ៦.០០០​ហិកតា​ជា​ផ្ទៃ​ទឹកសមុទ្រ​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថន វីរៈ កំពុង​វាតទី​និង​ទន្ទ្រាន​កាន់កាប់ ដី​នៅ​តំបន់​ខាងលើនេះ​យ៉ាង​ស្ងៀមស្ងាត់​បំផុត ហើយ​ក៏បាន​ចែករម្លែក​ដី​មួយចំនួន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ រួមទាំង​អ្នកកាសែត​ថែមទៀត ដើម្បី​បិទបាំង​ភាពមិនប្រក្រតី​នៃ​ការកាន់កាប់​ដី​តំបន់​ឧទ្យាន​ជាតិ ព្រះសីហនុ « រាម » នោះ ។​

​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ក្រសួងបរិស្ថាន​ចាត់ការ​ស៊ើបអង្កេត ដោយ​តម្លាភាព​លើ​សកម្មភាព​របស់​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា ថន វីរៈ នេះ​ជាបន្ទាន់ ព្រោះថា សកម្មភាព​រំលោភ​កាន់កាប់​ដី​រាប់រយ​ហិកតា​នៅ​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ​វា​នឹង​ក្លាយជា​សកម្មភាព​អាណាធិបតេយ្យ​ជៈ​ឥទ្ធិពល​មិនល្អ​ដល់​កិត្តិយស​មុខមាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕

 

853505740_204149 855005444_139580 855002269_140473 853503873_203205

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130