ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៥​នាក់ និង​របួស​១៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេសថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក (​យប់​៥​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​១២​នាក់ (​ស្រី​៥​នាក់​) និង​របួសស្រាល​២​នាក់ (​ប្រុស​)​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​តូច​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង និង​ថ្មើរជើង​៣​នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ៖ ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ​, ប្រជែង​, បត់​គ្រោះថ្នាក់​, ស្រវឹង​, កត្តា​ផ្លូវ និង​កត្តា​យាន​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​០៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​០៩​ខែមេសា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥៧​នាក់​, របួសធ្ងន់​១០៥​នាក់ និង​របួសស្រាល​៣៨​នាក់​៕

57198782_2114484685267827_7682095337325985792_n

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130