ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី​, អ៊ីរ៉ង់ និង​តួ​ក​គី​គាំទ្រ​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ី​រី​

​ស៊ី​រី ៖ ក្រុម​សមាជិកសភា​មកពី​ក្រុម​គណៈកម្មាធិការ​រដ្ឋសភា​ទទួលបន្ទុក​កិច្ចការបរទេស រុស្ស៊ី​, អ៊ីរ៉ង់ និង​តួ​ក​គី កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ជួបគ្នា​ក្នុង​ទីក្រុង​មូ​ស្គូ ដោយ​អំពាវនាវ​សុំ​ឲ្យ​រក្សា​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ី​រី ខណៈដែល​មានការ​លើក​ឡើង​ពី​ប្រទេស​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​បានធ្វើ​ឲ្យ​ជម្លោះទឹកដី​មាន​រយៈពេល​យូរ​នេះ​រើ​ឡើងវិញ​។​

​សមាជិកសភា​ប្រទេស​អ៊ីរ៉ង់​លោក ហេស​ម៉ា​តូ​ឡាស់ ហ្វា​ឡា​ហាត​ពី​សេ បាន​លើកឡើងថា ការពិភាក្សា​នេះ​គឺជា​ការចាប់ផ្ដើម​ដ៏​ល្អ​មួយ​។ លោក​បាន​បន្តថា យើង​បានបញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​រក្សា​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ី​រី ជាពិសេស​ផ្ដោតលើ​តំបន់​ខ្ពង់រាប​ហ្កោ​ឡង់​។​

​សូមជម្រាបថា កាលពី​ខែ​មុន​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ទទួលស្គាល់ អធិបតេយ្យ​អ៊ីស្រាអែល​ជុំវិញ​តំបន់​ខ្ពង់រាប​ហ្កោ​ឡង់ ដែល​អ៊ីស្រាអែល​បានដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ នៅ​អំឡុងពេល​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៦៧៕

Russia-1-696x418

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130