ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Costa អាច​ជាប់​ពិន័យ​ចំនួន ៨​ប្រកួត​រឿង​ជេរ​ម៉ែ​អាជ្ញាកណ្ដាល​

​កីឡា ៖ Diego Costa អាច​នឹង​ជាប់​ពិន័យ​ចំនួន ៨​ប្រកួត​នៅ La Liga Santander ដោយសារតែ​រឿង​ជេរ​ម៉ែ​អាជ្ញាកណ្ដាល​ក្នុងការ​ប្រកួត​ពេល Atletico Madrid លេង​ទល់ Barcelona កាលពី​ចុង​សប្ដាហ៍​មុន​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Marca ។​

Costa បាន​កាត​ក្រហម​នៅ​នាទី​២៨ ក្រោយពី​ប្រើពាក្យ​មិន​សមរម្យ (​ជេរ​ម៉ែ​) អាជ្ញាកណ្ដាល Gil Manzano​។​យោងតាម​របាយការណ៍​ពី​កម្មវិធី “El Partidazo” និង​វិទ្យុ MARCA បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ប្រកួត​ប្រជែង​របស់​អេ​ស្ប៉ា​ញ បាន​បង្ហើប​ថា Costa អាច​ជាប់​ពិន័យ​ដល់​៨​ប្រកួត​។ ៤​ប្រកួត​ចំពោះ​កាយវិការ​មិន​សមរម្យ និង​៤​ប្រកួត​ទៀត​ចំពោះ​ការប្រមាថ​មើលងាយ​ដល់​អាជ្ញាកណ្ដាល​។​

​យ៉ាងណាមិញ​ការប្រកួត​នៅ La Liga នៅសល់តែ​ចំនួន​៧​ប៉ុណ្ណោះ ប៉ុន្តែ​បើ Costa ជាប់​ពិន័យ​មែន​នោះ​មានន័យថា នឹង​អវត្តមាន​រហូតដល់​ចប់​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​នេះ​តែម្ដង​៕

15549325524368

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130